អ្នកណាថាបែកគ្នានោះ? Taew នៅតែស្វីតជាមួយសង្សារ ដែលស្រលាញ់គ្នា ជាង១០ឆ្នាំ

//s5.kh1.co/25/254c6970244f35ddf8f8d9fb8b73dd1f5b5270cc.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងស្រី Taew Natapohn បង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ក្រោយពីមានពាក្យចចាមអារ៉ាមថា នាងបានបែកគ្នាជាមួយសង្សារ។

ថៃ៖ អ្នកណាមិនស្គាល់ តារាសម្ដែងស្រីដ៏ល្បី Taew Natapohn ដែលបានលេចលឺ ពាក្យចចាមអារ៉ាមថា នាងជាមួយនឹងគូស្នហ៍ លោក Ton Arch បានបែកគ្នាទៅហើយនោះ ប៉ុន្តែខុសស្រឡះ ដោយឥឡូវនេះ ពួកគេទាំងពីរនាក់ ពិតជាស្រឡាញ់គ្នា និងពោរពេញទៅដោយភាពផ្អែមល្ហែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ចាប់តាំងពីចុងឆ្នាំមុនមក Taew Natapohn និងគូស្នេហ៍ ក៏មានដំណើរកម្សាន្តជាមួយគ្នាជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី ១ ខែមករា នេះផងដែរ ។ ចំណែកឯខាងប្រុសវិញក៏បានបង្ហោះរូបភាពគូស្នេហ៍អ្នកទាំងពីរ ដែលបានត្រៀមអបអរចូលឆ្នាំថ្មីដល់អ្នកគ្រប់គ្នា។ បន្ទាប់មក គេក៏បានឃើញនូវភាពផ្អែមល្ហែមរបស់អ្នកទាំងពីរជាបន្តបន្ទាប់។

ម៉្យាងវិញទៀត មិត្តភក្តិជិតស្និទ្ធម្នាក់របស់ Taew Natapohn គឺ នាង Toey Jarinporn ដែលជាតារាសម្ដែងមួយរូបនោះ បានផ្ដល់ភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះរូបភាពគូស្នេហ៍របស់អ្នកទាំងពីរ ដែល Taew Natapohn និងសង្សារ បានដាក់ក្បាលទល់គ្នា ជាមួយនឹងទឹកមុខញញឹមយ៉ាងមានសេចក្ដីសុខ ។ បើទោះបីជា គូស្នេហ៍មួយគូនេះ មានទំនាក់ទំនងជាមួយគ្នាតាំងពីយូរមកហើយក៏ដោយ ប៉ុន្តែភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរ គឺមិនដែលរសាយនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew Natapohn 
Taew Natapohn 
Ton Arch
Ton Arch
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍
Taew Natapohn និងគូស្នេហ៍ ព្រមទាំងមិត្តភក្តិ Toey Jarinporn
Taew Natapohn និងគូស្នេហ៍ ព្រមទាំងមិត្តភក្តិ Toey Jarinporn
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T