រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ នៅលើស្ពានលីយ៉ុងផាត់ (ស្ពានព្រែកព្នៅ) ខណៈកំពុងជិះម៉ូតូឆ្លងស្ពាន ត្រូវរថយន្តដឹកទំនិញបើកទៅបុក ចំពីមុខពេញទំហឹង ចំណែករថយន្តបង្កបើករត់គេចបាត់ ។ គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី១៧ មីនា នៅលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូវ៉េវចិន ពណ៌ក្រហម ឆ្លងស្ពានពីកើតទៅលិច ចំណែករថយន្តដឹកទំនិញជាប្រភេទ រថយន្តធុនធំបើកឆ្លងស្ពានពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នាបានបើកទៅ បុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យជនរងគ្រោះបែកក្បាល ហូរឈាមស្លាប់នៅនឹងកន្លែង ។

ជនរងគ្រោះឈ្មោះហង្ស សៅរ៍ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិទួលចារ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិក្រឡាញ់ ឃុំសន្តិសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ បើតាមសម្តីម្តាយរបស់ជនរងគ្រោះបានយំរៀបរាប់ថា គ្រោះថ្នាក់ចរាចរណ៍សាហាវណាស់ ក្នុងរយៈពេល៥ខែប៉ុណ្ណោះ កូនប្រុសរបស់គាត់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អស់២នាក់ហើយ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]