ចង់បានហើយមើលទៅ! លោក Klopp បានសរសើរកូនក្រុមលោក Lampard រូបនេះថាជាកីឡាករដ៏អស្ចារ្យ

//s5.kh1.co/02/0206bbdce62bdec70138fc4ebabf1e2980a380d6.jpg
កីទ្បា

 ០៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Klopp និយាយថា Pulisic ជាកីឡាករដ៏អស្ចារ្យ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានសរសើរដល់ខ្សែបម្រើវ័យ២១ឆ្នាំរបស់ក្លិបតោខៀវ Chelsea កីឡាករ Christian Pulisic ថាជាកីឡាករដ៏អស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Christian Pulisic
  កីឡាករ Christian Pulisic

ជាក់ស្ដែង Liverpool ក៏ធ្លាប់មានទំនាក់ទំនងតាមចែចូវយក Pulisic ផងដែរ កាលពី១២ខែមុន តែកីឡាកររូបនេះ បានសម្រេចចិត្តចូលរួមជាមួយនឹងក្រុមតោខៀវ Chelsea ក្នុងតម្លៃផ្ទេរ៥៨លានផោន (ឬប្រមាណ៧៥,៨លានដុល្លារអាមេរិក)។

យ៉ាងណាលោក Klopp បាននិយាយជុំវិញគោលដៅចាស់របស់លោករូបនេះថា៖

  លោក Jurgen Klopp
  លោក Jurgen Klopp

"ខ្ញុំបានស្គាល់គាត់ (Pulisic) យូរណាស់មកហើយ តាំងពីគាត់នៅក្មេងម៉្លេះហើយឥលូវក៏គាត់នៅតែមិនទាន់ចាស់អីដែរ។ គាត់ជាកីឡាករដ៏អស្ចារ្យមួយរូប ហើយវាពិតជាស័ក្ដិសមសម្រាប់អ្នករាល់គ្នាដែលរំពឹងខ្ពស់ពីគាត់។"

  លោក Jurgen Klopp
កីឡាករ Christian Pulisic
កីឡាករ Christian Pulisic

គួររម្លឹកផងដែរ ក្នុងរដូវកាលនេះ Pulisic បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយគិតត្រឹម២៣ប្រកួតកន្លងទៅ រូបគេចូលរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន១២គ្រាប់ ពោលគឺស៊ុតខ្លួនឯងបាន៦គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន៦ដង គិតរាល់កម្មវិធីទាំងអស់៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T