​​ NASA រកឃើញភពថ្មីទំហំប៉ុនផែនដី ដែល​ទំនងអាចនឹងមានវត្តមាន​​អេលាន​រស់នៅ

//s5.kh1.co/5a/5a60a3e668f3cb8e4152a95644712f0f2be60461.jpg
បច្ចេកវិទ្យា

 ០៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភពថ្មីឈ្មោះថា TOI 700d ត្រូវបានរកឃើញដោយ​តេឡេស្កូប TESS របស់អង្គការណាសា ​វា​មានទំហំប្រហែលភពផែនដី ហើយវាជាភពមួយ ដែលអាចមានអំណោយផលដល់ជីវិត(Habitable-Zone)។

អាមេរិក៖ អង្គការណាសា បានរកឃើញភពថ្មីមួយដែលមានទំហំប៉ុនផែនដី​និងបាន​សង្ស័យថា វាជាភព​តែមួយគត់ដែលកំពុងទ្រទ្រង់ជីវិតនៅ​ទីនោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពថ្មីនេះមានឈ្មោះថា TOI 700d វាត្រូវបានរកឃើញដោយ​តេឡេស្កូប​ TESS (Transiting Exoplanet Survey Satellite) របស់អង្គការណាសា​ ​ដែលវាស្ថិតនៅចម្ងាយប្រហែល១០០ឆ្នាំពន្លឺ
ពីភពផែនដីរបស់យើង វាគឺជាភពតែមួយគត់ដែលស្ថិតនៅក្នុងតំបន់អាចមានអំណោយផលដល់ជីវិត(Habitable-Zone) មានន័យថា វាជាតំបន់ដែលមានសីតុណ្ហាភាពល្មមអាចឱ្យទឹកស្ថិតនៅជាសភាពរាវនៅលើផ្ទៃដីបាន ហើយវាទំហំ​ធំជាងផែនដីប្រហែល ២០% ។

តេឡេស្កូប TESS រកឃើញភពថ្មីនៅក្រៅប្រព័ន្ធព្រះអាទិត្យ
តេឡេស្កូប TESS រកឃើញភពថ្មីនៅក្រៅប្រព័ន្ធព្រះអាទិត្យ

គួររម្លឹកដែរថា អង្គការណាសាបានបាញ់បង្ហោះតេឡេស្កូប TESS ដាក់ក្នុងគន្លងតារាវិថីជុំវិញភពផែនដីកាលពីឆ្នាំ២០១៨ ហើយនៅក្នុងរយៈពេលជាងមួយឆ្នាំមកនេះ TESS បានចំណាយពេល​​ឃ្លាំមើលភពនិងផ្កាយរាប់ពាន់​រួមទាំងតាមដានបម្រែបម្រួលនៃពន្លឺរបស់ពួកវា។

តេឡេស្កូប TESS រកឃើញភពថ្មីនៅក្រៅប្រព័ន្ធព្រះអាទិត្យ
តេឡេស្កូប TESS រកឃើញភពថ្មីនៅក្រៅប្រព័ន្ធព្រះអាទិត្យ

​តេឡេស្កូប TESS បានរកឃើញភពផ្សេងៗទៀតដូចជាភព TOI 700c និងភព TOI 700b ដែលភព TOI 700c មានទំហំធំជាងផែនដីចំនួន ២,៦ ដង (ពីរក្បៀសប្រាំមួយ) និងមានធាតុផ្សំជាឧស្ម័ន ចំណែកភព TOI 700b មានទំហំប៉ុនផែនដីរបស់យើងនិងមានធាតុផ្សំពីថ្ម។

​ភពថ្មីដែលរកឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យ
​ភពថ្មីដែលរកឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យ

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ការរកឃើញភពនៅក្រៅប្រព័ន្ធព្រះអាទិត្យដែលមានទំហំប្រហាក់ប្រហែលនឹងភពផែនដី ហើយស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលដល់ជីវិតជារឿងមួយដ៏កម្រ តែយ៉ាងណាអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចកំណត់បានថាតើភព TOI 700d មានទឹករាវនៅលើផ្ទៃដី ឬក៏អាចមានជីវិតកំពុងរស់នៅលើនោះយ៉ាងណានៅឡើយទេ ព្រោះគេនៅទន្ទឹងរង់ចាំការដាក់ដំណើរការឲ្យប្រើប្រាស់តេឡេស្កូបអវកាសដ៏ទំនើបថ្មីមួយទៀតនៅពេលខាងមុខ ដើម្បីអាចធ្វើការសិក្សាកាន់តែលម្អិតចំពោះភពទាំងនោះ ក៏ដូចជាភពផ្សេងៗទៀតដែលគេបានរកឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងកាលពីពេលកន្លងទៅ៕

តេឡេស្កូប TESS រកឃើញភពថ្មីនៅក្រៅប្រព័ន្ធព្រះអាទិត្យ
តេឡេស្កូប TESS រកឃើញភពថ្មីនៅក្រៅប្រព័ន្ធព្រះអាទិត្យ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T