តារាកំប្លែងអូស្ត្រាលីបានបំបែកកំណត់ត្រានៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងការរៃអង្គាសប្រាក់បានចំនួនរហូតដល់៣២លានដុល្លារ ដើម្បីជួយដល់ភ្នាក់ងារពន្លត់អគ្គិភ័យ

//s5.kh1.co/47/470394fc1c949977a34b2e6babff47da1297adca.jpeg
បច្ចេកវិទ្យា

 ០៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាកំប្លែងអូស្រ្តាលីម្នាក់បានបង្កើតកម្មវិធីរៃអង្គាសប្រាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជួយដល់ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងរដ្ឋ New South Wales។

អូស្ត្រាលី៖ ការរៃអង្គាសប្រាក់ដោយតារាកំប្លែងនិងជាតារាសម្ដែងរបស់អូស្ត្រាលីអ្នកស្រី Celeste Barber អាចស្វែងរកប្រាក់បានច្រើនជាងចំនួន៣២លានដុល្លារអាមេរិក ដើម្បីជួយដល់ភ្នាក់ងារពន្លត់អគ្គិភ័យដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំនៅប្រទេសអូស្ត្រាលី។ ការរៃអង្គាសប្រាក់មួយនេះបានធ្វើឲ្យអ្នកស្រីជាប់កំណត់ត្រាពិភពលោក នៅលើវេទិការៃអង្គាសប្រាក់របស់ហ្វេសបុក។ អ្នកស្រី Barber បានចាប់ផ្ដើមកម្មវិធីរៃអង្គាសប្រាក់មួយនេះតាំងពីថ្ងៃទី៣​ ខែមករា ដោយអាចស្វែងរកការឧបត្ថម្ភប្រាក់នៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីរៃអង្គាសប្រាក់របស់អ្នកស្រី  Barber នៅលើបណ្ដាញសង្គមហ្វេសប៊ុក
កម្មវិធីរៃអង្គាសប្រាក់របស់អ្នកស្រី  Barber នៅលើបណ្ដាញសង្គមហ្វេសប៊ុក

ថវិកាទាំងនេះនឹងបញ្ចូលទៅក្នុងគណនី PayPal រួចហើយនឹងបរិច្ចាគបន្តទៅឲ្យក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងរដ្ឋ New South Wales និង Brigades Donations Fund។ ជាធម្មតាដំណើរការនេះអាចចំណាយពេលពី២សប្ដាហ៍ទៅ៣ខែ ប៉ុន្តែ PayPal បានជួយពន្លឿនដំណើរការនេះឲ្យបានឆាប់ជាងមុន។ ដោយឡែកកាលឆ្នាំ២០១៧ ហ្វេសប៊ុកបានណែនាំលក្ខណៈពិសេសនៃមុខងារមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបង្កើតកម្មវិធីរៃអង្គាសប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុផ្សេងៗ។

កម្មវិធីរៃអង្គាសប្រាក់នៅលើហ្វេសប៊ុកបង្កើតឡើងដើម្បីជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុផ្សេងៗ
កម្មវិធីរៃអង្គាសប្រាក់នៅលើហ្វេសប៊ុកបង្កើតឡើងដើម្បីជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុផ្សេងៗ

អ្នកប្រើប្រាស់ហ្វេសប៊ុកអាចកំណត់ប្រភេទកម្មវិធីដើម្បីរៃអង្គាសប្រាក់ ដើម្បីជួយបង់ថ្លៃការព្យាបាល និងផ្ដល់ជំនួយដូចជាការសង្គ្រោះបន្ទាន់ឬគ្រោះមហន្តរាយផ្សេងៗ។ គួររម្លឹកផងដែរថា មុខងាររៃអង្គាសប្រាក់នៅលើហ្វេសប៊ុកត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៥ ហើយរហូតដល់ឆ្នាំ២០១៧មុខងារមួយនេះត្រូវទទួលបានការដុសខាត់បន្ថែម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T