រកណាបាន! ស្រីស្អាត Aniyarin ចំណាយពេល៤ឆ្នាំ ធ្វើការជាអ្នកស្ម័គ្រចិត្ត និងសប្បុរសធម៌

//s5.kh1.co/97/9789a3f2a98ce1d8200542e959a5971221bc7e6f.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតេជាតារាជួរមុខរបស់ថៃប៉ុណ្ណោះទេ តែ Aryarin នាងថែមទាំងបានចំណាយពេលវេលាពីកាងារសិល្បៈធ្វើការស្ម័គ្រចិត្តដល់ទៅ ៤ឆ្នាំ

ថៃ៖ ក្រៅពីការងារសិល្បៈ Anyarin Terathananpat ដែលនាងគឺជាតួឯកស្រី ក្នុងប៉ុស្តិ៍ទូរទស្សន៍ លេខ ៧ នាងបានបែងចែកនៅពេលវេលាផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីការងារសិល្បៈរបស់នាង ដើម្បិធ្វើការស្ម័គ្រចិត្តផងដែរ ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមាន ស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏ចិត្តល្អ បានចូលរួមជួយដល់ ប្រជាជនដែលគ្មានសម្បែង ​នឹង កសិករដែលបានខូចខាតដោយសារទឹកជំនន់។ ដែលក្នុងនោះក៏មាន លោក Bob និង អ្នកស្រី Ekaphan Banluekrit នៅពេលដែលធ្វើការស្ម័គ្រចិត្តនាងបានដើរកាត់ទឹកដើម្បីចុះទៅជួបប្រជាជន និងចែករបស់របស់ផ្សេងៗ ផងដែរ ។

យ៉ាងណាមិញ នាងបានស្ម័គ្រចិត្តសម្រាប់មូលនិធិសប្បុរសធម៌នេះ អស់រយៈពេល ៤ ឆ្នាំទៅ ៥ ឆ្នាំមកហើយ ដែលនាងបានទៅដល់កន្លែងទឹកជំនន់នៅឯ អ៊ូប៊ុន ដែលគេចាត់ទុកថាជាករណីធ្ងន់ជាងគេ នាងក៏បានទៅដល់ទីនោះ ដោយមិនគិតពីរឿងជួបគ្រោះថ្នាក់អ្វីទាំងអស់ ។ គ្រប់គ្នាបានកោតសរសើរដល់ Aryarin ជាខ្លាំងដែលនាងហ៊ានលះបង់កាយចិត្តដើម្បីចុះជួយដល់ប្រជាជនជួបនឹងគ្រោះទឹកជំនន់ ។

Ariyarin មិនត្រឹមតែជាតារាស្រីជួរមុខរបស់ ប៉ុស្តិ៍លេខ​ ៧ ប៉ុណ្ណោះទេ នាងមានទាំងសម្រស់ សមត្ថភាពសិល្បៈ និងមានភាពក្លាហានជាខ្លាំង ។ នាងពិតជា មានចិត្តល្អស្អាត ដែលចេះជួយទៅដល់ប្រជាជនរបស់នាង ដែលមានបញ្ហា នាងក៏បានលះបង់នៅពេលវេលាផ្ទាល់ខ្លួនក្នុងការស្ម័គ្រចិត្ត និង សប្បុរសធម៌ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

Ariyarin
Ariyarin
Ariyarin
Ariyarin
Ariyarin
Ariyarin
Ariyarin
Ariyarin
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T