ថ្ងៃក្រោយកុំចេះតែហ៊ាន! អ្នកគាំទ្រក្រុម Benfica ម្នាក់បានថតវីដេអូរត់អាក្រាតកាយចំនួន១គីឡូម៉ែត្រ ក្រោយក្លិបទិញបាន Julian Weigl ពី Dortmund

//s5.kh1.co/36/36b0d5b2a1eadad103c3f8309324a90df0f06fbc.jpg
កីទ្បា

 ០៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រក្រុម Benfica ១រូបចាញ់ពាក្យសន្យារត់អាក្រាតកាយ១គីឡូម៉ែត្រ

ព័រទុយហ្កាល់៖ អ្នកគាំទ្រក្រុម Benfica លោក Duarte Mendes បានគោរពនូវពាក្យសន្យារបស់ខ្លួន ដោយថតវីដេអូរត់អាក្រាតកាយចម្ងាយ១គីឡូម៉ែត បន្ទាប់ពីក្លិបសម្រេចកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែបម្រើកណ្ដាលរបស់ក្លិប Borussia Dortmund កីឡាករ Julian Weigl

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រចិត្តសឿងរូបនេះ បានបង្ហោះ​សារមួយឃ្លានៅលើបណ្ដាញសង្គម Twitter របស់ខ្លួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយសរសេរថា៖

"ប្រសិនបើកីឡាករ Weigl ព្រមផ្ទេរមក Benfica ខ្ញុំនឹងរត់ស្រាត ១គីឡូម៉ែត្រនៅលើផ្លូវ។"

Duarte Mendes

ក្រោយបង្ហោះសារនេះរួច មិនបានប៉ុន្មាន នៅថ្ងៃទី១ខែមករា ឆ្នាំ២០២០ ក្លិប Benfica ក៏បានប្រកាសសម្រេចកិច្ចព្រមព្រៀងចុះកុងត្រាយកកីឡាករ Weigl ក្នុងតម្លៃ ១៦.៩លានផោន ជាមួយកុងត្រារយៈពេល៤ឆ្នាំកន្លះ។

កីឡាករ Weigl
កីឡាករ Weigl

ក្រោយចុះកុងត្រាចូលរួមជាមួយ Benfica ខ្សែបម្រើវ័យ២៤ឆ្នាំ Weigl បានបង្ហោះនៅលើ Twitter របស់គាត់ដោយឆ្លើយតបនឹងការសន្យារបស់អ្នកគាំទ្រខាងលើលក្ខណៈលេងសើចថា “រត់ទៅ”

 Weigl បង្ហោះលើគណនី Twitter
 Weigl បង្ហោះលើគណនី Twitter

យ៉ាងណាអ្នកគាំទ្ររូបនោះ ក៏មិនបានក្បត់ពាក្យសន្យារបស់ខ្លួនដែរ ដោយគាត់ពិតជាបានរត់នឹងថតវីដអូពិតមែន ជាក់ស្ដែងក្នុងវីដេអូនោះគាត់បាននិយាយថា៖

"សួស្ដី ព័រទុយហ្កាល់ ខ្ញុំឈ្មោះ Duarte Mendes ដូចដែលអ្នកបានដឹងហើយ កាលពីថ្ងៃ១៧ ខែធ្នូ ខ្ញុំបានសរសេរលើ Twitter ថា ប្រសិនបើ Weigl មក Benfica ខ្ញុំនឹងរត់ស្រាត១គីឡូម៉ែត្រ ហើយថ្ងៃនេះ ខ្ញុំមកធ្វើតាមការសន្យាហើយ។"

Duarte Mendes
លោក Duarte Mendes 
លោក Duarte Mendes 
លោក Duarte Mendes កំឡុងពេលរត់ 
លោក Duarte Mendes កំឡុងពេលរត់ 
លោក Duarte Mendes កំឡុងពេលរត់ 
លោក Duarte Mendes កំឡុងពេលរត់ 

លោក Mendes បាននិយាយទៀតថា៖

"ខ្ញុំរត់ហត់បន្តិចមែនតែខ្ញុំសប្យាយចិត្ត ព្រោះក្ដីស្រម៉ៃរបស់ខ្ញុំបានសម្រេចហើយ។ ខ្ញុំបានរក្សាការសន្យាខ្ញុំរួចរាល់ហើយ ហើយពេលនេះជាពេលវេលាដែលត្រូវរីករាយម្ដង។ អារម្មណ៍នេះពិតជាអស្ចារ្យណាស់។ ជូនចំពោះ Weigl ខ្ញុំស្រឡាញ់អ្នក។ ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលជោគជ័យនៅ Benfica។ ប្រសិនជាអាចខ្ញុំចង់បានឯកសណ្ឋាន Benfica មួយដែលមានសញ្ញេរបស់អ្នក និងចង់ឱបអ្នក។"

Duarte Mendes

ក្រោយមើលឃើញពីការគោរពសម្ដីរបស់លោក​ Mendes កីឡាករ Weigl បានបង្ហោះនៅលើ Twitter របស់គាត់ឆ្លើយតបវិញថា “អ្នកនឹងទទួលបានអាវរបស់ខ្ញុំ”

បង្ហោះលើគណនី Twitter
បង្ហោះលើគណនី Twitter

ប្រភព៖ AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T