៦០ឆ្នាំជាងទៀត យើងអាចនឹងមើលឃើញបន្ទុះផ្កាយមួយដែលមានពន្លឺភ្លឺដូចផ្កាយចោរ

//s5.kh1.co/fe/feb2364df1642c955f6326c1965ea64151fc2eb3.jpg
បច្ចេកវិទ្យា

 ០៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពន្លឺផ្កាយដែលភ្លឺចិញ្ចាចដូចផ្កាយចោរឬផ្កាយព្រឹកអាចនឹងបង្ហាញខ្លួននៅចុងសតវត្សរ៍នេះ។

បរទេស៖ នៅឆ្នាំ២០៨៣ឬអាចយូរជាងនេះ២ទៅ៣ឆ្នាំ មនុស្សនៅលើភពផែនដីរបស់យើងអាចនឹងមើលឃើញពន្លឺផ្កាយមួយដែលនឹងបញ្ចេញពន្លឺយ៉ាងខ្លាំង ហាក់បីដូចជាតារាដែលទើបតែកកើតថ្មី។ មិនតែប៉ុណ្ណោះគេរំពឹងទុកថាពន្លឺរបស់វាអាចនឹងភ្លឺច្បាស់ដូចផ្កាយចោរឬផ្កាយព្រឹកដែលយើងចាត់ទុកថាមានពន្លឺខ្លាំងជាងគេ បើមើលពីផែនដី។ នៅពេលពន្លឺនោះរះភ្លឺចិញ្ចាច មនុស្សលោកអាចនឹងមើលឃើញវារយៈពេលមួយខែ។ ការពិតទៅពន្លឺផ្កាយនោះកើតឡើងពីការខិតជិតគ្នារវាងផ្កាយពីរដួងនៃផ្កាយភ្លោះ V Sagittae ហើយពន្លឺទាំងនោះរួមបញ្ចូលគ្នាតែមួយបង្កើតបានជាផ្កាយកូនកាត់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្កាយធម្មតានិងផ្កាយតូចពណ៌សរួមបញ្ចូលគ្នា
ផ្កាយធម្មតានិងផ្កាយតូចពណ៌សរួមបញ្ចូលគ្នា

បន្ទាប់មកវានឹងភ្លឺជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ V Sagittae ដែលត្រូវបានគេស្គាល់ថាជា V Sge គឺជាផ្កាយភ្លោះដែលរួមមានទាំងផ្កាយធម្មតានិងផ្កាយតូចពណ៌ស។ ឥឡូវនេះផ្កាយភ្លោះ V Sagittae គឺជាតារាដែលមានពន្លឺខ្សោយ ដែលបានបង្កប់ខ្លួនក្នុងតារានិករ Sagitta។ ហើយគេពិបាកក្នុងការមើលវា សូម្បីតែតាមរយៈកែវយឹតអវកាសដែលមានខ្នាតមធ្យមក៏ដោយ។ បើយោងតាមតារាវិទូលោក Bradley Schaefer មកពីសាកលវិទ្យាល័យ Louisiana State បានឲ្យដឹងថា នៅចុងសតវត្សរ៍នេះ វានឹងក្លាយជាផ្កាយដែលមានពន្លឺខ្លាំងមួយក្នុងកាឡាក់ស៊ីមីគីវ៉េ នៅពេលវាផ្ទុះ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសប្ដាហ៍នេះ នៅឯកិច្ចប្រជុំលើកទី២៣៥នៃសមាគមតារាវិទូអាមេរិកក្នុងទីក្រុងហូណូលូលូ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T