ឡូយមែន! កង់អគ្គិសនី​អាច​​ជិះលើទឹក​បានក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

//s5.kh1.co/55/5513fe06ac02ae390d77ca523fde5d0cd91ad2af.jpg
បច្ចេកវិទ្យា

 ០៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កង់អគ្គិសនី​​អាច​​ជិះលើទឹក​បានសំរាប់ជាការហាត់ប្រាណឬការកម្សាន្ត វាមានបំពាក់​ម៉ូ​ទ័​រ​កម្លាំង ៤៦០វ៉ា​ត់ ព្រមទាំងមានទំងន់ស្រាលងាយស្រួលដាក់តាមឡាន ហើយជាពិសេសអ្នកក៍អាចប្រើម៉ូតូជំនួសបានដែរ ប្រសិនបើអ្នកខ្ចិលធាក់។

អាមេរិក៖ ​ក្រុមហ៊ុន Manta5 បាន​ដាក់បង្ហាញកង់អគ្គិសនីថ្មីមួយនៅឯសន្និសីទបច្ចេកវិទ្យា CES ក្នុងរដ្ឋឡាសវេហ្គាស ដែល​​យើងអាចជិះវានៅលើទឹកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កង់ Manta5 Hydrofoil eBike
កង់ Manta5 Hydrofoil eBike

កង់នេះមានឈ្មោះថា Manta5 Hydrofoil eBike មានលក្ខណៈពិសេសរបស់វាគឺ​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូមនិងដែក​អ៊ី​ណុ​ក វាមានបំពាក់​ម៉ូ​ទ័​រ​កម្លាំង ៤៦០វ៉ា​ត់។ ​យើងអាចជិះវាសំរាប់ជាការកំសាន្តឬហាត់ប្រាណ ហើយជាពិសេសប្រសិនបើខ្ចិលធាក់វា អ្នកអាចបើក​ម៉ូទ័រជំនួសបាន ដែលមើលទៅ​ប្រៀបដូចជា​ជិះ​ម៉ូតូ​លើទឹក​ដូច្នោះ​ដែរ ។​

កង់ Manta5 Hydrofoil eBike
កង់ Manta5 Hydrofoil eBike

​កង់នេះ​សរុប​មាន​ទម្ងន់ ២០គីឡូក្រាម និងអាច​ធ្វើការ​ដោះចេញ​ជា​បំណែកៗនឹងងាយស្រួល​​ដាក់​តាម​រថយន្ត ។ កង់​នេះ​ត្រូវបាន​រចនា​ឡើង​សម្រាប់​អ្នកជិះ​មាន​ទម្ងន់​ខ្លួន​ចាប់ពី ៧០ ទៅ ១០០​គីឡូក្រាម ហើយ​អាច​ជិះ​លើទឹក​​បាន​ មិនថាទឹកសមុទ្រឬទឹកទន្លេ។

កង់ Manta5 Hydrofoil eBike
កង់ Manta5 Hydrofoil eBike

លោក Greg Johnston នាយកប្រតិបត្តិនៅក្រុមហ៊ុន Manta បាន​និយាយថា“ ​វាអាចនឹងមាន​ការលំបាកបន្តិចនៅពេលចាប់ផ្តើមជិះដំបូង ប៉ុន្តែ​នៅពេលដែលអ្នកចេះជិះហើយ ​អ្នកប្រហែលជាមិនចង់ឈប់ទេ”។

កង់ Manta5 Hydrofoil eBike
កង់ Manta5 Hydrofoil eBike

តែអ្វីដែល​គួរឱ្យភ្ញាក់ផ្អើលបំផុតគឺថា eBike នេះមិនថោកឡើយ ដោយតម្លៃចាប់ផ្តើមពី​៦,០០០ ទៅ ៨,០០០ដុល្លារ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមិនអាចបញ្ឈប់ចិត្តស្រឡាញ់កង់នេះបានទេ លោកអ្នក​អាចធ្វើបញ្ជាទិញ​​ សំរាប់ការដឹក​​ជញ្ជូនគឺរំពឹងថានឹងមកដល់នៅខែមិថុនា ឆ្នាំ ២០២០ ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T