ដឹងអត់? ស្លាកលេខមានអក្សរ CR7 មានតម្លៃប៉ុន្មាន?

//s5.kh1.co/af/af686f8317b82e2a684a9cc3822b2dd2da5a1e76.jpg
កីទ្បា

 ០៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្លាកលេខ CR7 មានតម្លៃរាប់ម៉ឺនផោន

ជារឿងថ្មីមួយសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសដាក់ឲ្យដំណើរការការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ស្លាកលេខពិសេសនេះគឺអ្នកប្រើប្រាស់អាចស្នើសុំនូវលេខ និងអក្សរអ្វីទៅតាមដែលខ្លួនពេញចិត្ត ដោយមានតម្លៃចាប់ពី២លានរៀលឡើងទៅ ហើយតម្លៃនេះក៏អាចនឹងកើនឡើងទៅតាមប្រភេទឈ្មោះដែលមានការដេញថ្លៃជាច្រើននាក់ផងដែរ។ ស្លាកលេខខ្លះមានតម្លៃថ្លៃដល់រាប់ម៉ឺនដុល្លារក៏មាន។

រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
ស្លាកលេខពិសេសថ្មី
ស្លាកលេខពិសេសថ្មី

យ៉ាងណាមិញ នេះមិនមែនជារឿងថ្មីឡើយសម្រាប់ពិភពលោក ដោយប្រទេសជាច្រើនបានបើកឲ្យមានការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួននេះជាយូរមកហើយ ដោយតម្លៃមិនដូចគ្នានោះទេ។

ជាក់ស្ដែងនៅក្នុងប្រទេសអង់គ្លេស ស្លាកលេខពិសេសដែលមានឈ្មោះថា CR7 ដែលជារហស្សនាមរបស់កំពូលកីឡាករបាល់ទាត់នៅលើពិភពលោក Cristiano Ronaldo ត្រូវបានដាក់ឲ្យដេញថ្លៃក្នុងតម្លៃ ៨០,០០០ផោន កាលពីឆ្នាំ២០០៩៕  

https://s5.kh1.co/__image/w=468,h=339,q=100/cb/cbb7577bf87960ecba704a90e5e7efa320a1ce6e.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T