EB-W50/U50 Projector ស៊េរីថ្មីទំនើបខ្លាំង អ្នកប្រើប្រាស់ដឹងតែពេញចិត្តស្តូកម៉ង!

//s5.kh1.co/7d/7dd90965ff702f006f14b798f92e6182f09c70c9.jpg
បច្ចេកវិទ្យា

 ០៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សព្វថ្ងៃនេះ ម៉ាស៊ីន Projector ដើរតួយ៉ាងសំខាន់សម្រាប់វិស័យអប់រំ ការងារ ក៏ដូចជានៅតាមហាងលក់ឥវ៉ាន់នានា ដូច្នេះហើយទើបក្រុមហ៊ុន EPSON បានបញ្ចេញម៉ាស៊ីន Projector ស៊េរីថ្មីដ៏ទំនើបមានឈ្មោះថា EB-W50/U50 ដើម្បីតម្រូវការអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ជាមួយនឹងបច្ចេកវិទ្យាយ៉ាងទាន់សម័យ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាស៊ីន Projector ឈ្មោះថា EB-W50/U50 បានរចនាឡើងយ៉ាងទាន់សម័យ និងទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់ជូនឲ្យអ្នកប្រើប្រាស់ នូវបច្ចេកវិទ្យា 3LCD ដោយម៉ាស៊ីនមានរូបភាពអេក្រង់ធំទូលាយ រស់រវើក និងជាមួយពណ៌ White 3000 Lumens យ៉ាងស្រស់ស្អាត ច្បាស់ត្រជាក់ភ្នែកសម្រាប់អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន Projector នេះ បានភ្ជាប់ជាមួយបច្ចេកវិទ្យាសុវត្ថិភាពអត់ខ្សែរ ដោយម៉ាស៊ីននេះអាចអនុញ្ញាតឲ្យ អ្នកប្រើប្រាស់តភ្ជាប់ជាមួយ ឧបករណ៍ផ្សេងៗដូចជាទូរស័ព្ទប្រព័ន្ធ IOS, Android កុំព្យូទ័រ Chromebook, Mac រហូតដល់៥០គ្រឿង ដោយប្រើប្រាស់ជាមួយប្រព័ន្ធ Wifi។ លើសពីនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺ សម្រាប់ម៉ាស៊ីន Projector ម៉ាក EB-W50/U50 ស៊េរីដ៏ទំនើបនេះ មានអាយុកាលប្រើប្រាស់រហូតដល់ ១៧,០០០ ម៉ោងឯណោះ។

  ម៉ាស៊ីន Projector ម៉ាក EB-W50/U50
  ម៉ាស៊ីន Projector ម៉ាក EB-W50/U50
  ម៉ាស៊ីន Projector ម៉ាក EB-W50/U50
  ម៉ាស៊ីន Projector ម៉ាក EB-W50/U50

ម៉ាស៊ីន Projector នេះ ផ្តល់ភាពងាយស្រួល ក្នុងការតម្លើងដោយអាចដាក់បញ្ឈនៅលើតុ ហើយមិនត្រឹមតែប៉ុណ្ណោះ​ សម្រាប់ការបញ្ចាំងនៅលើពិដាន អ្នកអាចផ្តេកម៉ាស៊ីនរហូតដល់ប្រវែង ៣៦០ ដឺក្រេ និងបញ្ឈរបានរហូតដល់ប្រវែង ៣០ ដឺក្រេ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន Projector នេះ មានប្រព័ន្ធការពារធូលីដីកម្រិតខ្ពស់ ដោយម៉ាស៊ីនភ្ជាប់ជាមួយឧបករណ៍ចម្រុះ ដែលអាចចាប់យកធូលី និងដី យ៉ាងមានប្រសិទ្ធភាពខ្ពស់ បើទោះជាធូលីទាំងនោះមានភាពតូចល្អិតយ៉ាងណាក៏ដោយ ដែលទាំងនេះជាហេតុធ្វើឲ្យម៉ាស៊ីន Projector ស៊េរីថ្មីនេះ នៅតែស្អាត ធន់ និងអាចប្រើប្រាស់បានយូរដោយគ្មានការរំខានពីធូលីដីនោះទេ។

ដូច្នេះហើយ​ សម្រាប់អតិថិជនដែលកំពុងតែស្វែងរកម៉ាស៊ីន Projector ដ៏ទំនើប និងផ្តល់ភាពងាយស្រួលបែបនេះ នៅចាំដល់ណាទៀត? ព្រោះថាម៉ាស៊ីន Projector ម៉ាក EB-W50/U50 ពិតជាមិនធ្វើឲ្យលោកអ្នក ខកបំណងនោះឡើង ជាមួយបច្ចេកវិទ្យាចុងក្រោយយ៉ាងទំនើប ជាងម៉ាស៊ីន Projector ដទៃ៕

  ម៉ាស៊ីន Projector ម៉ាក EB-W50/U50
  ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
រូបតំណាង ម៉ាស៊ីន Projector ម៉ាក EB-W50/U50
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T