ភ្នំមួយដែលមានឈ្មោះថា Mengdingshan ដែលស្ថិតនៅភាព ខាងត្បូងឆៀងខាងលិចនៃប្រទេសចិន ក្នុងខេត្ដ Sichuan ត្រូវបានគេទទួលស្គាល់ថា គឺតំបន់ដើមបំផុត នៃវប្បធម៌តែ នៅលើពិភពលោក។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា សម្រាប់បរិយាកាស ក៏ដូចជាបរិស្ថាននៅលើភ្នំនេះ បានធ្វើឲ្យតែ កាន់តែមានគុណភាពខ្ពស់ ដែលតែទាំងនេះត្រូវបាន ស្ដេចជំនាន់មុននៅក្នុងប្រទេសនេះ បានសោយដូចគ្នា គឺតាំងពីរាជវង្ស Tang ។ នៅក្នុងនេះផងដែរ ក្រុមក្មេងៗដែលមាន ឯកសណ្ឋានជាខ្លាឃ្មុំ បាននាំគ្នា ប្រមូលផលតែ ដែលមានតម្លៃថ្លៃបំផុតទូទាំង ពិភពលោកដែល តែ នេះគេហៅឈ្មោះថា តែខ្លាឃ្មុំ ។ ចំពោះតែខ្លាឃ្មុំនេះ គឺជាប្រភេទតែម្យ៉ាង ដែលមានការលូតលាស់នៅលើដី ដែលមានជីជាតិរួមទាំងមានជាតិផ្សំពីអាចម៍ខ្លាឃ្មុំថែមទៀត។

សម្រាប់តែនេះ គឺមានតម្លៃជាមធ្យមក្នុងមួយគីឡូក្រាមគឺ ៤៤០,០០០យ័ន ឬ ៧០,០០០ ដុល្លារអាមេរិក យោងទៅតាមរបាយការណ៍របស់ភ្នាក់ងារ Xinhua ។ 

តើប្រិយមិត្ដចង់សាកល្បងរសជាតិតែ ដែលមានតម្លៃ ៧០,០០០ដុល្លារអាមេរិក ក្នុងមួយគីឡួក្រាមដែរឬទេ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]