រកឃើញហើយ តាមពិតម្ចាស់ស្លាកលេខ ឈ្មោះថ្មីទើបសម្ពោធ បកកេសនេះ ជារបស់ ស៊ឹម សូលីកាសោះ!

//s5.kh1.co/f0/f03d805a758d3b61283dabaf32e23604b44f53ea.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ញាក់សាច់ គ្រាន់តែក្រសួងប្រកាសបើកឲ្យទិញប្រើប្រាស់ភ្លាម ពិធីការីនីរូបស្រស់ ស៊ឹម សូលីកា ទិញប្រើមុនគេភ្លែត មើលទៅតម្លៃពិតជាថ្លៃមិនធម្មតាឡើយ។

ភ្នំពេញ៖​ កាលពីថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ចូន ទើបតែ បើកសម្ភោធ ប្រកាសជាផ្លូវការ ដោយអនុញ្ញាតិឲ្យម្ចាស់យន្តជំនិះគ្រប់រូប អាចធ្វើការចុះបញ្ជី ទិញស្លាកលេខយានយន្ត ដែលអាចដាក់ឈ្មោះរបស់ខ្លូននៅលើនោះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ខណៈក្រសួងទើបតែប្រកាសចេញឲ្យប្រើប្រាស់ភ្លាម មហាជនក៏សង្កេតឃើញថា មានរថយន្តទំនើបៗថ្លៃៗមួយចំនួនតូច ក៏ចាប់ផ្តើមទិញស្លាកលេខទាំងនោះ យកមកប្រើប្រាស់ភ្លែត ទាន់តែនៅក្តៅៗតែម្តង។

មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានបណ្តាអ្នកនិយមលេងហ្វេសប៊ុកមួយចំនួន ក៏បានលួចថតនូវរថយន្តដែល ទិញស្លាកលេខឈ្មោះ មកបង្ហោះដែលទទួលបានការចាប់អារម្មណ៍ជាច្រើន នៅលើបណ្តាញសង្គមផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ រថយន្តដែលគេបានលួចថតនេះ តាមពិតទៅគឺជាពិធីការិនីអ្នកនាង ស៊ឹម សូលិកា ដែលអាចចាត់ទុកបានថា អ្នកនាងគឺជាតារាខ្មែរទីមួយមុនគេបង្អស់ ដែលបានទិញស្លាកលេខដាក់ឈ្មោះខ្លួនឯង មកប្រើប្រាស់មុនគេ នៅលើរថយន្តសេរ៊ីទំនើប Lexus 570 ពណ៌ខ្មៅស្រិលរបស់អ្នកនាង ដោយបានដាក់ឈ្មោះថា «S.SOLIKA»

រថយន្តរបស់ ស៊ឹម សូលីកា
រថយន្តរបស់ ស៊ឹម សូលីកា

គួរបញ្ជាក់ផងដែរថា ស្លាកលេខដែលកុម៉្មុងដាក់ឈ្មោះខ្លួនឯងនេះ ជាទូទៅមហាជនសាមញ្ញៗធម្មតាៗ គឺមិនសូវជាហ៊ានទិញប្រើប្រាស់​ប៉ុន្មាននោះទេ ដោយសារតែវាមានតម្លៃថ្លៃ ដោយមានតម្លៃរហូតដល់ទៅរាប់ម៉ឺន រាប់សែនដុល្លារក៏មានដែរ ៕

ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស្លាកលេខរថយន្តរបស់ ស៊ឹម សូលីកា
ស្លាកលេខរថយន្តរបស់ ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T