ស៊ីចង្កេះខ្សែការពារហើយទាត់មុំតូចល្អណាស់! បើកឆាកប្រកួតដំបូង ថៃ លត់ បារ៉ែន ទក់សាច់ (មានវីដេអូ)

//s5.kh1.co/e8/e8b739645836a1a2c235ae857b2f2e45dced249f.jpg
កីទ្បា

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ ៥-0 បារ៉ែន

ថៃ៖ នៅក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ 2020 AFC U-23 Championship ជុំផ្ដាច់ព្រ័ត្រដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះកាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែនអាយុក្រោម ២៣ឆ្នាំ ក្នុងលទ្ធផល ៥ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងថៃ និងបារ៉ែន 
ការប្រកួតរវាងថៃ និងបារ៉ែន 

៥គ្រាប់របស់ម្ចាស់ផ្ទះថៃរកបានដោយកីឡាករ៣រូបរួមមាន Suphanat Mueanta ២គ្រាប់នៅនាទីទី១២ និង៧៩ Jaroensak Wonggorn ២គ្រាប់នៅនាទីទី៨៩ និង៩០+២ ខណៈមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធជួរមុខ Supachok Sarachat បន្ទាប់ពីញាក់ចង្កេះខ្សែការពារបារ៉ែន និងទាត់បញ្ចូលទីមុំតូចយ៉ាងល្អនៅនាទីទី៤៧។

កីឡាករ Supachok និងគ្រូបង្វឹកថៃលោក Akiri Nashino
កីឡាករ Supachok និងគ្រូបង្វឹកថៃលោក Akiri Nashino
ការប្រកួតរវាងថៃ និងបារ៉ែន 
ការប្រកួតរវាងថៃ និងបារ៉ែន 

ចំណែកឯលទ្ធផលមួយគូទៀតដែលប្រកួតកាលពីម្សិលមិញដែរនោះគឺក្រុមអ៊ីរ៉ាក់ បានត្រឹមស្មើគ្នាជាមួយអូស្រ្តាលី ១-១។ គិតត្រឹមមួយប្រកួត ថៃឈរលេខ១បណ្ដោះអាសន្នក្នុងពូល A ខណៈអ៊ីរ៉ាក់ ឈរលេខ២ ស្មើពិន្ទុគ្នាជាមួយអូស្រ្តាលីក្រុមលេខ៣ ចំណែកឯបារ៉ែនឈរលេខ៤ មាន០ពិន្ទុ។

នៅថ្ងៃនេះក៏មានការប្រកួតចំនួន ៤ប្រកួតទៀតដែរ រួមមាន៖

ពូល B
  • កាតា vs ស៊ីរី (ម៉ោង ៥:១៥នាទីល្ងាច)
  • ជប៉ុន vs អារ៉ាប់ប៊ីសាអូឌីត (ម៉ោង ៧យប់)
ពូល C
  • អ៊ូសបេគីស្ថាន vs អ៊ីរ៉ង់ (ម៉ោង ៥:១៥នាទីល្ងាច)
  • កូរ៉េខាងត្បូង vs ចិន (ម៉ោង ៧យប់)

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ 2020 AFC U-23 Championship ជុំផ្ដាច់ព្រ័ត្រនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដោយមាន១៦ប្រទេសដែលឆ្លងផុតវគ្គជម្រុះមកចូលរួម និងបែងចែកចេញជា ៤ពូល៕

ចង់ឃើញថា មួយគ្រាប់របស់ Supachok ញាក់ចង្កេះខ្សែការពារ និងទាត់មុំតូចល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T