ចិត្តសប្បុរសណាស់! តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគទឹកប្រាក់១លានដុល្លារជាជំនួយសង្គ្រោះសត្វព្រៃអូស្រ្តាលី

//s5.kh1.co/bb/bbddcd2e8da389737eb760c2e66768f311ab49d3.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងចិត្តសប្បុរស លោក Chris Hemsworth បានចូលរួមបរិច្ចាគទឹកប្រាក់ ១លានដុល្លារ រួមទាំងបានផ្សព្វផ្សាយដល់អ្នកគាំទ្រជួយបរិច្ចាគបន្ថែមទៀត ដើម្បីយកទឹកប្រាក់ទាំងនោះផ្តល់ជូនដល់​អង្គការសង្គ្រោះសត្វព្រៃនៅប្រទេសអូស្រ្តាលី។

អូស្រ្តាលី៖ កាលពីយប់មិញតារាសម្តែងជនជាតិអូស្ត្រាលីលោក Chris Hemsworth ដែលរស់នៅទីក្រុង Byron Bay ក្នុងរដ្ឋញូវសៅវែល បានប្រកាសថា លោកនឹងចូលរួមវិភាគទានចំនួន ១លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ​ក្នុងហេតុការណ៍អគ្គិភ័យដែលបានបំផ្លិចបំផ្លាញតំបន់
ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ចាប់​តាំងពីខែកញ្ញា​ដោយសារសីតុណ្ហភាពក្តៅខ្លាំង និងគ្រោះរាំងស្ងួតជាច្រើនខែកន្លងមក។ ​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគ១លានដុល្លារ
តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគ១លានដុល្លារ

​ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបានបន្តបំផ្លាញព្រៃឈើចំនួន ១៥,៦លានហិចតា ដែលជាតំបន់មួយមានទំហំប៉ុនរដ្ឋ West Virginia ក្នុងនោះមានមនុស្សចំនួន ២២នាក់បានស្លាប់ ហើយផ្ទះសម្បែងប្រជាជនជាង ១,៣០០ ខ្នង ត្រូវបានបំផ្លាញនៅក្នុង​រដ្ឋរដ្ឋញូវសៅវែលទាំងមូល ដោយភ្លើងឆេះព្រៃបានរាលដាលយ៉ាងលឿន ប្រហែលពីរដងនៃល្បឿន​របស់មនុស្សធម្មតា​រត់​។

តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគ១លានដុល្លារ
តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគ១លានដុល្លារ

នៅក្នុងវីដេអូមួយនៅលើគណនីបណ្តាញសង្គមរបស់លោក Hemsworth គាត់បានស្នើសុំឱ្យអ្នកគាំទ្រជួយចូលរួមបន្ថែម ។ គាត់ក៏បានបង្កើតគេហទំព័រសម្រាប់ការបរិច្ចាគ ដែលទាក់ទងជាមួយអង្គការមិនរកប្រាក់ចំណេញនិងអង្គការអន្តរជាតិដែលផ្តល់ជំនួយដល់ប្រទេសផងដែរ។

គួររម្លឹកថា ​ភ្លើងឆេះព្រៃបានផ្ទុះឡើងនៅទូទាំងប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ តែទោះយ៉ាងណា​នៅឆ្នាំនេះភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញ​សម្បត្តិធម្មជាតិនិងផ្ទះសម្បែងរបស់ប្រជាជនរួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ​ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕

តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគ១លានដុល្លារ
តារាសម្តែង Chris Hemsworth ​នឹងបរិច្ចាគ១លានដុល្លារ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T