តើនៅមានទេ ដែលប្តី ហ៊ានធ្វើគ្រប់យ៉ាង មិនខ្លាចគេថាអន់ ដើម្បីភរិយា ដូចស្វាមី សហគ្រិននារីឆ្នើមម្នាក់នេះ?

//s5.kh1.co/64/64c06da3dbb6627320e0901d6e797702d7e94459.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចង់ឲ្យប្រពន្ធសប្បាយចិត្ត និងស្រលាញ់ដកចិត្តមិនរួច មិនមែនជារឿងពិបាកទេ គ្រាន់តែយល់ចិត្តនិងធ្វើដូចស្វាមីរបស់ អ្នកនាង ធារ៉ា បានពេកហើយ!

ភ្នំពេញ៖ មិត្តៗនារី ដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបយ៉ាងច្បាស់ពី អ្នកនាង លៀង ធារ៉ា ដែលជាសហគ្រិននារីឆ្នើមមួយរូប ដ៏ល្បីល្បាញប្រចាំស្រុកខ្មែរ តាមរយៈអាជីវកម្មអនឡាន និងមុខរបរផ្សេងៗទៀត យ៉ាងច្រើនក្នុងដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ធារ៉ា តែងតែធ្វើឲ្យហ្វេនៗ ច្រណែននឹងស្នេហា ដ៏ផ្អែមល្ហែមជាមួយស្វាមី ជាប្រចាំដោយត្រូវបានស្វាមី ស្រលាញ់ថ្នាក់ថ្នម មិនឲ្យទាស់ចិត្តទេ ថែមទាំងតែងបង្អួតពីភាពរ៉ូមែនទិកទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ សហគ្រិនរូបនេះ បានបង្ហោះរូបភាពស្វីតៗ អមដោយសារមានអត្ថន័យជ្រាលជ្រោវែងអន្លាយ ស្របពេលដែលជា ថ្ងៃខួបអាពាហ៍ពិពាហ៍ឆ្នាំទី៧  ដោយរូបភាពទាំងនោះ រូបនាង ទទួលបានកាដូមានតម្លៃជាច្រើនពីស្វាមី មានទាំងពេជ្រភ្លឺចែងចាំង និងកាប៊ូបស្បែកជើងប៊្រេនៗជាច្រើន ពេញគ្រែតែម្ដង។

ដោយឡែក នាងក៏បាន ធ្វើឲ្យអ្នករាល់គ្នា ច្រណែននឹងជីវិតគូរបស់នាងយ៉ាងខ្លាំង ក្រោយពីបានស្វាមី ចេះយល់ពីតម្រូវការ និងតាមបំពេញតួនាទីជាស្វាមីបានយ៉ាងល្អបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម​៖

អ្នកនាង ធារ៉ា 
អ្នកនាង ធារ៉ា 
អ្នកនាង ធារ៉ា  និងស្វាមី
អ្នកនាង ធារ៉ា  និងស្វាមី
អ្នកនាង ធារ៉ា  និងស្វាមី
អ្នកនាង ធារ៉ា និងស្វាមី
អ្នកនាង ធារ៉ា  និងស្វាមី 
អ្នកនាង ធារ៉ា និងស្វាមី 
អ្នកនាង ធារ៉ា និងស្វាមី 
អ្នកនាង ធារ៉ា និងស្វាមី 
កាដូដែល អ្នកនាង ធារ៉ា ទទួលបានពីស្វាមី
កាដូដែល អ្នកនាង ធារ៉ា ទទួលបានពីស្វាមី
កាដូដែល អ្នកនាង ធារ៉ា ទទួលបានពីស្វាមី
កាដូដែល អ្នកនាង ធារ៉ា ទទួលបានពីស្វាមី
សារដែល អ្នកនាង ធារ៉ា បង្ហោះក្នុងហ្វេសប៊ុក
សារដែល អ្នកនាង ធារ៉ា បង្ហោះក្នុងហ្វេសប៊ុក
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T