ទស្សនាខ្សែភាពយន្ត «មន្ទីរឃុំឃាំង ផ្ដាច់ព្រលឹង» នៅគ្រប់រោងភាពយន្តថ្ងៃនេះ! (មានវីដេអូ)

//s5.kh1.co/5c/5ced63019863d9f8050a5cd2fb0cc403d2889aaa.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែភាពយន្តថ្មីបែបរន្ធត់មួយទៀតហើយ ដែលបានមកដល់ក្នុងរោងភាពយន្តកម្ពុជា នោះគឺរឿង “មន្ទីរឃុំឃាំង ផ្ដាច់ព្រលឹង”។

ភ្នំពេញ៖ ខ្សែភាពយន្តថ្មីបែបរន្ធត់មួយទៀតហើយ ដែលបានមកដល់ក្នុងរោងភាពយន្តកម្ពុជា នោះគឺរឿង “មន្ទីរឃុំឃាំង ផ្ដាច់ព្រលឹង” ដែលខ្សែភាពយន្តនេះ ជាខ្សែភាពយន្តដ៏រន្ធត់មួយដែលកើតឡើងនៅក្នុងមន្ទីរឃុំឃាំងដាច់ស្រយាលមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង “មន្ទីរឃុំឃាំង ផ្ដាច់ព្រលឹង” និយាយអំពីការពិសោធន៍ដ៏ធំមួយ នៅពីក្រោយការឃុំឃាំងជនល្មើសដែលមកពីជុំវិញពិភពលោក។ ដោយឡែកបន្ទាប់ពីការពិសោធន៍មួយនេះមិនទទួលបានជោគជ័យ វាបានធ្វើឱ្យមន្ទីរឃុំឃាំងមួយនេះក្លាយទៅជាទីដែលគួរឱ្យខ្លាច ជាទីពិឃាតដ៏គួរឱ្យញញើត។

រឿង “មន្ទីរឃុំឃាំង​ ផ្ដាច់ព្រលឹង”
រឿង “មន្ទីរឃុំឃាំង​ ផ្ដាច់ព្រលឹង”

ជាមួយនឹងអ្នកដឹកនាំរឿងដ៏ពោរពេញទៅដោយទេពកោសល្យ និងសកម្មភាព CGI (ការកាត់ត) ខ្សែភាពយន្ត “មន្ទីរឃុំឃាំង​ ផ្ដាច់ព្រលឹង” នឹងធ្វើឱ្យទស្សនិកជនភ័យរន្ធត់ពីដើមរឿងរហូតដល់ចប់។​

ចង់ដឹងថា តើខ្សែភាពយន្ត “មន្ទីរឃុំឃាំង ផ្ដាច់ព្រលឹង” ល្អមើលនិងរន្ធត់បែបណានោះ កុំភ្លេចទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះ ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត។

រឿង “មន្ទីរឃុំឃាំង​ ផ្ដាច់ព្រលឹង”
រឿង “មន្ទីរឃុំឃាំង​ ផ្ដាច់ព្រលឹង”

ទស្សនា Trailer នៅទីនេះ៖

វីដេអូ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia

ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T