Spurs រៀបគម្រោងចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម១រូបនៅ Serie A មកជំនួស Kane ដែលកំពុងរបួស

//s5.kh1.co/ab/ab83740f7aca2aafb43b1f2ecb143abac4e3706c.jpg
កីទ្បា

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Tottenham ចូលរួមប្រជែងជាមួយ Newcastle និង Aston Villa ដណ្ដើមយក Piatek មកជំនួស Kane

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានចូលរួមប្រជែងជាមួយក្លិបនៅ Premier League ដទៃទៀតក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធកណ្ដាលរបស់ក្លិប AC Milan កីឡាករ Krzysztof Piatek មកជំនួសខ្សែប្រយុទ្ធឆ្នើម Harry Kane ដែលកំពុងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Krzysztof Piatek
  កីឡាករ Krzysztof Piatek

ជម្រើសជាតិអង់គ្លេស Kane ត្រូវបានគេរំពឹងថា អាចនឹងសម្រាកក្រៅទីលានយ៉ាងហោច៨សប្ដាហ៍ ក្រោយរបួសរសសៃពួរកំឡុងពេលប្រកួតចាញ់ក្រុម Southampton ១-០។តាមរយៈបញ្ហានេះ បានជំរុញឲ្យ Spurs ត្រូវស្វះស្វែងរកខ្សែប្រយុទ្ធថ្មី។

Harry Kane របួស
Harry Kane របួស

យ៉ាងណា បើយោងតាមការចុះផ្សាយរបស់កាសែត​ The Guardian ក្រុមលោក​ Mourinho បានចូលរួមប្រជែងជាមួយ Newcastle United និង Aston Villa ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញកីឡាករ Piatek មកជំនួស Kane។ ខណៈប្រភពដដែលបានបន្ថែមថា Spurs មិនមានបំណងទិញផ្ដាច់នោះទេ ពោលគឺពូកគេចង់បានត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។

កីឡាករ Piatek
កីឡាករ Piatek

Piatek បច្ចុប្បន្នស្ថិតក្នុងភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ខ្លួននៅ AC Milan បន្ទាប់ពីក្លិបយក្សអ៊ីតាលីមួយនេះ បានចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំកីឡាករ Zlatan Ibrahimovic កាលពីពេលថ្មីៗនេះ។

Zlatan Ibrahimovic 
Zlatan Ibrahimovic 

Zlatan ទំនងជាមកជំនួសកន្លែង១១នាក់ដំបូងរបស់ Piatek ក្រោយខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ បង្ហាញទម្រង់លេងមិនបានល្អក្នុងរដូវកាលនេះ ពោល១៨ប្រកួតកន្លងទៅរូបគេស៊ុតបញ្ចូលទីបាន៤គ្រាប់ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បើយោងតាមការបញ្ជាក់របស់កាសែត The Sun ក្រុម AC Milan នឹងមិនអនុញ្ញាតឲ្យ Piatek ចាកចេញក្រោមតម្លៃ២៣លានផោន (ឬប្រមាណ ៣០លានដុល្លារអាមេរិក) នោះទេ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T