ABA ទទួលបានពាន «ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៩» ពីទស្សនាវដ្តី Asiamoney!

//s5.kh1.co/89/894e93d338ecaef30fb8c746fb4c67cd7a615e9a.jpg
សង្គម

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធនាគារ​ ABA​ ដែល​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ទទួលបានពានរង្វាន់ «ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៩» ពីទស្សនាវដ្តី Asiamoney។

ភ្នំពេញ៖ ធនាគារ​ ABA​ ដែល​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ប្រកាស​នា​ថ្ងៃនេះ​ថា​ខ្លួន​ទទួល​បាន​ពាន​ «ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៩»​  ពី​ទស្សនាវដ្តី​ Asiamoney​ ដែល​ជា​ទស្សនាវដ្តី​ថ្នាក់​តំបន់​របស់​  Euromoney​ ដែល​ជា​គ្រឹះស្ថាន​ផ្សព្វផ្សាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ABA​ សម្រាប់​ឥទ្ធិពល​គ្របដណ្ដប់​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធនាគារ​​ ការ​ពង្រីក​បណ្ដាញ​សាខា​​  និង​បង្អែក​ដ៏​រឹង​មាំ​ពី​ធនាគារជាតិ​កា​ណា​ដា​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​អ្នកជំនាញ​ពី​ទស្សនាវដ្តី​  Asiamoney​ កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​ឌី​ជី​ថ​ល​​ ការ​ធ្វើ​ទំនើប​កម្ម​បណ្តាញ​ឌី​ជី​ថ​ល​របស់​ខ្លួន​​ និង​ការ​អភិវឌ្ឍ​កម្មវិធី​ ABA​ Mobile​ ល្អ​ផ្ដាច់​គេ​ដែល​មាន​សេវាកម្ម​ និង​មុខងារ​ប្រកបដោយ​នវានុវត្តន៍​ ដូច​ជា​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន​ ATM​ មិន​ចាំបាច់​ប្រើ​កាត​​ ការ​ចេញ​កាត​និម្មិត​សម្រាប់​ការ​ទូទាត់​អន​ឡាញ​ និង​ QR​ ការ​ជំរុញ​ការ​ប្រើ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​  PayWay​ សម្រាប់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​​ និង​នវានុវត្តន៍​មួយ​ចំនួន​ទៀត​។​

  ធនាគារ​ ABA​ ឈ្នះពាន​ «ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៩»
  ធនាគារ​ ABA​ ឈ្នះពាន​ «ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៩»

ធនាគារ​ ABA​ ចាប់​យក​ឌី​ជី​ថ​លុប​នី​យ​កម្ម ​ច្រើន​ជាង​ធនាគារ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ធនាគារ​ឌី​ជី​ថ​ល​ គឺជា​ផ្នែក​ឈានមុខ​នៃ​ធុរកិច្ច​របស់​ខ្លួន​ ហើយ​វា​អាស្រ័យ​លើ​ ABA​ Mobile​ ។​ សេវា​ E-Cash​ ដែល​អាច​ដក​ប្រាក់​តាម​ម៉ាស៊ីន​ ATM​ ដោយ​មិន​ចាំបាច់​ប្រើ​កាត​ មានការ​ប្រើប្រាស់​ចំនួន​ ៣៧០,០០០ ដង​ក្នុង​ឆ្នាំ​ ២០១៨។​ ភាព​លេចធ្លោ​ផ្សេង​ទៀត​របស់​ធនាគារ​ រួម​មាន​ មុខងារ​ ABA​ Pay​ សម្រាប់​ការ​ទូទាត់​ដោយ​ប្រើ​ QR​ និង​មិន​ប្រើ​សាច់ប្រាក់​ និង​ប្រព័ន្ធ​ទូទាត់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ PayWay នេះ​បើ​យោង​តាម​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Asiamoney​ ដែល​បញ្ជាក់​ក្នុង​សេចក្តីរាយការណ៍​ស្តី​ពី​ធនាគារ​ ABA​ ។​

​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Asiamoney​ ក៏​បាន​បន្ថែម​ទៀត​ថា​ ​ធនាគារ​នៅ​តែ​បន្ត​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ទៀត​ ដោយ​ថ្មីៗ​នេះ​បាន​បន្ថែម​មុខងារ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ ខណៈ​ដែល​ខ្លួន​កំពុង​ចាប់​ដៃគូ ​ជាមួយ​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​គឺ​ AliPay​ និង​ UnionPay​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ទូទាត់​តាម​ QR។​

​ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​ «ឌី​ជី​ថ​ល​ជា​អាទិភាព​» ABA​ បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ​ក្នុង​វិស័យ​ធនាគារ​ ដោយសារ​តែ​វិធីសាស្ត្រ​ ផ្តោត​សំខាន់​លើ​អតិថិជន​របស់​ធនាគារ​ និង​ការ​ចាប់ផ្ដើម​មុនគេ ​សម្រាប់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​។​ ធនាគារ​វិនិយោគ​យ៉ាងច្រើន​លើ​បច្ចេកវិទ្យា​ថ្មីៗ​ ហើយ​ជា​លទ្ធផល​ ធនាគារ​មាន​សមត្ថភាព​លើសគេ ​នៅ​ក្នុង​ឌី​ជី​ថ​លុប​នី​យ​កម្ម​ហិរញ្ញវត្ថុ​។​

​លោក​ Zokhir​ Rasulov​ នាយក​ផ្នែក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​  មាន​ប្រសាសន៍​ថា៖

​«​យើង​មាន​ភាព​រីករាយ​ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៩។​ ពានរង្វាន់​នេះ​បង្ហាញ​ថា​ យើង​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ ដែល​ផ្តោត​លើ​អតិថិជន​ជា​ចម្បង​ ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ ​និង​អាជីវកម្ម​នានា​របស់​កម្ពុជា​ ដោយ​ប្រើ​បច្ចេកវិទ្យា​។​ វា​ជា​តថភាព​មួយ​ដែល​ថា​កម្មវិធី​ ABA​ Mobile​ ជា​ជម្រើស​ទី​មួយ​សម្រាប់​រូបវន្តបុគ្គល​ និង​អាជីវកម្ម​នានា​ភាគច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​  ដោយសារ​តែ​សុវត្ថិភាព​​ សមត្ថភាព​​ និង​បទ​ពិសោធ​ន៍ក្នុង​ការ​ប្រើ​កម្មវិធី​នេះ​។​ តែ​រយៈពេល​មួយ​ឆ្នាំ​ ចំនួន​អតិថិជន​ប្រើ​កម្មវិធី​ទូរស័ព្ទ​របស់​យើង​ បាន​កើនឡើង​លើស​ទ្វេ​ដង​។​ យើង​កំពុង​បន្ត​ប្រឹងប្រែង​អភិវឌ្ឍន៍​ផលិតផល​  និង​កម្មវិធី​ឌី​ជី​ថ​ល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ហិរញ្ញវត្ថុ​របស់​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។​»

ប្រសាសន៍របស់លោក Zokhir​ Rasulov

​ធនាគារ​ ABA​ មានទ្រព្យ​សកម្ម​សរុប​ ៤.៣៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​  (​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ​ ឆ្នាំ​២០១៩)​ និង​បម្រើសេវា​ជូន​អតិថិជន​ច្រើន​ជាង​ ៧៣០,០០០ នាក់​ តាម​រយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​ដែល​មាន​សាខា​ចំនួន​ ៧៧​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ ៥៥០​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​។​ ជំហរ​នាំមុខ​គេ​របស់​ធនាគារ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ ព្រមទាំង​កំណើន​ដ៏​រឹង​មាំ​គ្រប់​ផ្នែក​ នៃ​ធុរកិច្ច​របស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ទទួល​បានការ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ដល់​ 'B+'​ ជាមួយ​ទស្សនវិស័យ​ «ស្ថិរភាព​»​ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ Standard​ &​ Poor’s​ (S&P)​ Global​ Ratings​ ក្នុងឆ្នាំនេះ​៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T