គ្រូបង្វឹកជោគជ័យមួយរូប ចង់មកដណ្ដើមកៅអីរបស់ Ole Gunnar Solskjaer ដឹកនាំ Man UTD

//s5.kh1.co/94/94baf802422927683e4b694bc55e182871622ea2.jpg
កីទ្បា

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្របពេលតំណែងរបស់ Ole កំពុងក្ដៅ Allegri ចង់ឆក់យកឱកាសនេះ

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅរបស់ Juventus លោក Massimiliano Allegri បានសម្លឹងឃើញក្នុងការមកដឹកនាំក្លិបបិសាចក្រហម Manchester United ដោយរជ្ជកាលដឹកនាំរបស់អ្នកចាត់ការទូទៅបច្ចុប្បន្នលោក Ole Gunnar Solskjaer អាចនឹងត្រូវបិទបញ្ចប់នៅពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក Massimiliano Allegri 
 លោក Massimiliano Allegri 

បុរសសញ្ជាតិអ៊ីតាលីវ័យ ៥២ឆ្នាំបានចាកចេញពីក្លិបសេះបង្កង់ Juventus កាលពីរដូវក្ដៅកន្លងទៅ ក្រោយជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Turin ឈ្នះពានលីគកំពូលអ៊ីតាលី Serie A ៥សម័យកាល។ លោក Massimiliano Allegri សម្រេចចែកផ្លូវគ្នាជាមួយ Juventus ក្រោមហេតុផលដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។ កាលពីខែមុនលោកក៏ជាគោលដៅមួយសំខាន់របស់ Arsenal ផងដែរក្រោយក្លិបកាំភ្លើងធំបានបណ្ដេញលោក Unai Emery ចេញពីតំណែង និងស្វែងរកអ្នកជំនួសថ្មី។ យ៉ាងណាមិញ លោក Mikel Arteta ជាអ្នកទទួលរ៉ាប់រងភារកិច្ចនេះ។

ងាកមកមើលលោក Ole Gunnar Solskjaer វិញហាក់មិនគិតច្រើនទៅលើបញ្ហាតំណែងនោះទេ ប៉ុន្តែការប្រកួតដែល Man UTD ចាញ់ Man City កាលពីថ្ងៃអង្គារកន្លងទៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ពានរង្វាន់ EFL Cup បុរសសញ្ជាតិន័រវែសបាននិយាយថាទម្រង់លេងរបស់ក្រុមនៅវគ្គទី១ ក្នុងការប្រកួតនោះគឺជាទម្រង់លេងដែលអាក្រក់បំផុតនៅរដូវកាលនេះ។ Man UTD ឈ្នះបានត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅក្នុងការប្រកួត៦ប្រកួតចុងក្រោយ។ ហេតុផលទាំងអស់នេះហើយ ដែលបានធ្វើឲ្យកៅអីរបស់លោក Ole Gunnar Solskjaer កំពុងតែមានកម្ដៅយ៉ាងខ្លាំង។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

គួរឲ្យដឹងដែរថា Allegri គឺជាអ្នកចាត់ការទូទៅមួយរូបដែលមានបទពិសោធន៍ជោគជាំជាមួយក្លិបនៅអ៊ីតាលី ហើយលោកក៏ជាបេក្ខភាពមួយលេចធ្លោដែលអាចធ្វើដំណើរមកកាន់កីឡដ្ឋាន Old Trafford បើសិនជាលោក Ole Gunnar Solskjaer ត្រូវចាកចេញ៕

 លោក Massimiliano Allegri 
 លោក Massimiliano Allegri 

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T