រដ្ឋបាលខេត្តព្រះសីហនុមាន ៣៤គម្រោង សម្រាប់កម្មវិធីវិនិយោគអទិភាពសម្រាប់ឆ្នាំ២០២០ គិតជាទឹកប្រាក់ ជាង ២៣លានដុល្លារអាមេរិក

//s5.kh1.co/a4/a4700b9dce67dcffddb92438ede104455f3db161.jpg
Khmerhome

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/43/438429c5ff8e312db2d0d249c4b713c524690e8e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្តព្រះសីហនុ លើគម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០ មានចំនួន ៣៤គម្រោង ដែលមានទឹកប្រាក់ចំនួន  ៩៦,០៥៧,២០០,០០០រៀល (គិតជាដុល្លារ ២៣,៥៣៤,០១៤លានដុល្លារអាមេរិក)។

កិច្ចប្រជុំខាងលើ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តព្រះ បានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល លើគម្រោងសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ដើម្បីបំលែងគោលដៅក្របខ័ណ្ឌអភិវឌ្ឍន៍ នៃផែនការអភិវឌ្ឍខេត្ត ជាគម្រោងសកម្មភាព ឬសេវាអាទិភាពនានាសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណ: និងកិច្ចអភិវឌ្ឍន៍ខេត្តសម្រាប់រយ:ពេលបីឆ្នាំ ២០២០-២០២២ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ។

https://s5.kh1.co/__image/w=650,h=433,q=100/9d/9d9278d3b71da9885886e1d9c701371d8f8e2381.jpg

«ខេត្តព្រះសីហនុ មានវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យគោលដៅសម្រាប់អភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល«។ ជាការបញ្ជាក់ របស់ លោក គួច ចំរើន បានបន្តថា ខេត្តមានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសត្តានុពល និងធនធានធម្មជាតិ បាននឹងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចម្រើនជាលំដាប់។

https://s5.kh1.co/__image/w=650,h=434,q=100/b2/b2175706482d9cff17f9fb1deda1d32e4109cd4e.jpg

លោក បានបន្ថែមថា បច្ចុប្បន្នបាននឹងកំពុងអនុវត្តឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា  «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» អាចធ្វើឱ្យខេត្តទេសចរណ៍មាត់សមុទ្រ មានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតង អាស៊ាន។ អភិបាលខេត្តព្រះសីហនុបញ្ជាក់ទៀតថា យ៉ាងយូរត្រឹមឆ្នាំ២០២៥ ជាគោលដៅ ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ជាប៉ូលសេដ្ឋកិច្ចសំខាន់ មជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍រីកចម្រើនប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន។

គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើដដែល មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោក ស្រី អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T