ចូលរួមត្រេកអរផង! ​កូនភ្លោះ​កើតមក​មានខ្លួនជាប់គ្នា ​អាចផ្តាច់ចេញពីគ្នា​ដោយជោគជ័យ​ ក្រោយធ្វើការវះកាត់

//s5.kh1.co/b2/b29546a3ee61e559692fcf9904adb4c7630ea592.jpg
សង្គម

 ០៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បងប្អូនស្រីពីរនាក់ ដែល​កើតមកហើយមានពោះនិងទ្រូងជាប់គ្នា ​ត្រូវបានក្រុម​គ្រូពេទ្យ​នៅរដ្ឋធានីអាប៊ូចា ប្រទេសនីហ្សេរីយ៉ា អាចបំបែកចេញពីគ្នាដោយជោគជ័យក្នុងការវះកាត់​ ។​

នីហ្សេរីយ៉ា៖ យោងតាមគ្រូពេទ្យវះកាត់កុមារលោក Emmanuel Ameh ដែលបានដឹកនាំក្រុម​ធ្វើការវះកាត់នៅមន្ទីរពេទ្យជាតិបានប្រាប់ឱ្យដឹងថា “ក្មេងស្រីទាំងពីរនាក់មានសុខភាពល្អ នឹងអាចត្រឡប់ទៅផ្ទះវិញ ក្រោយការវះកាត់បាន ៦សប្តាហ៍”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងស្រីទាំងពីរក្រោយធ្វើការវះកាត់
ក្មេងស្រីទាំងពីរក្រោយធ្វើការវះកាត់

តាម​ការពិត​ ការវះកាត់ដើម្បីបំបែកកូនភ្លោះចេញពីគ្នានេះ បាន​ធ្វើឡើងតាំងពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែព័ត៌មានលម្អិតទើបតែត្រូវបានចេញដោយមន្ទីរពេទ្យ​ ព្រោះ​ក្រុមគ្រូពេទ្យចង់ធានាបានថា វានឹងមានមិនមានផលវិបាកអ្វីកើតឡើងក្រោយការវះកាត់នេះឡើយ។

ក្រុមគ្រូពេទ្យដែលបានចូលរួមការវះកាត់
ក្រុមគ្រូពេទ្យដែលបានចូលរួមការវះកាត់

អ្នកនាំពាក្យមន្ទីរពេទ្យជាតិលោក​គ្រូពេទ្យ Tayo Haastrup បានប្រាប់ CNN ថា ក្មេងស្រីទាំងនេះគឺជាមនុស្សដំបូងគេ ដែល​អាចបានបំបែកចេញពីគ្នាដោយជោគជ័យនៅឯមជ្ឈមណ្ឌលជំនាញ​។យោងតាមមន្ទីរពេទ្យបានឱ្យដឹងថា វាបានចំណាយពេលប្រហែល១៣ ម៉ោង សម្រាប់​ក្រុម​គ្រូពេទ្យមកពីមន្ទីពេទ្យចំនួនពីរ ​ដើម្បី​ធ្វើការតាមដាននិងឆ្លុះមើលសរីរាង្គខាងក្នុង។

ក្រុមគ្រួសាររបស់ក្មេងទាំងពីរ
ក្រុមគ្រួសាររបស់ក្មេងទាំងពីរ

លោកគ្រូពេទ្យ Haastrup បាននិយាយថា "យើងពិតជារីករាយនិងមានមោទកភាព ​ចំពោះក្រុមគ្រូពេទ្យដែលបានចូលរួម​ការវះកាត់នេះ ​ហើយជាពិសេសគឺយើងអាចវះកាត់នៅទីនេះដោយជោគជ័យ ​ដូច្នេះ​ហើយ​យើងមិនចាំបាច់ចេញទៅក្រៅប្រទេសទេ" ។ គាត់បានបន្តរទៀតថា “​​​សំរាប់ឪពុកម្តាយរបស់ក្មេងទាំងអស់ ​ដែលមិនមានលទ្ធភាពបង់ថ្ងៃវះកាត់បាន ពួកយើងនឹងមិនយកប្រាក់សូម្បីមួយរៀលឡើយ”៕

ក្រុមគ្រួសាររបស់ក្មេងទាំងពីរ
ក្រុមគ្រួសាររបស់ក្មេងទាំងពីរ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T