ភ្នំពេញ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងពិធីមង្គលការ នៅតាមផ្លូវជាតិ លេខ៥ ហួសមជ្ឈមណ្ឌល ម៉ូឌែន៥ ប្រហែល ៥០០ម៉ែត្រ ខណៈម្ចាស់ដើមការ ទាំងសងខាង កូនកំលោះ កូនក្រមុំ និងបងប្អូន ភ្ញៀវ ជាច្រើនាក់ ចូលរួម យ៉ាងសប្បាយ អ៊ូអរស្រាប់តែមានជនមិន ស្គាល់មុខ គប់ដបស្រាទទេ ជាច្រើនដបចូលក្នុងរោងការ បណ្តាលឲ្យក្មេងប្រុស ម្នាក់រងរបួស។

សាក្សីដែលបានចូលរួម នៅក្នុងពិធីមង្គលការ ខាងលើនេះ បាននិយាយថា ករណីគប់ដបស្រា ចូលទៅក្នុងពិធីមង្គលការ នាំឲ្យមានការភ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើងនៅវេលា ម៉ោងប្រហែល១០៖០០យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ ដែលមានម្ចាស់ដើមការឈ្មោះ ប៉ែន ជីន។

សាក្សីរូបនេះ បាននិយាយថា មុនពេលកើតហេតុ នៅក្នុងពិធីមង្គលការ ដែលមានភ្ញៀវចូលរួម យ៉ាងសប្បាយ ជាមួយ ម្ចាស់ដើមការ និងកូនកំលោះ កូនក្រមុំ ស្រាប់តែ មានជនមិនស្គាល់មុខ គប់ដបស្រាទទេ ចេញពីដីឡូត៌មួយ នៅក្បែរនោះ ចូលមករោងការ បណ្តាលឲ្យក្មេងប្រុសរងរបួស។ យ៉ាងណាក៏ដោយ បើតាមសាក្សីរូបនេះ នៅមិនទាន់ដឹងពីមូលហេតុ ដែលនាំមានការគប់ដបស្រា ចូលទៅក្នុងរោងការនោះទេ ។

ក្រោយកើតហេតុគេបានឃើញ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងអាវុធហត្ថ ទៅកាន់កន្លែងកើតហេតុ ។ សាក្សីបានបន្តថា ក្រោយកើតហេតុ មន្រ្តីនគរបាលម្នាក់ បានប្រមូលភស្តុតាង ដូចជាសំបកដបស្រា យកទៅរក្សាទុករង់ចាំ ការដោះស្រាយជាបន្តទៀត។

សាក្សីខាងលើនេះបាន ឲ្យដឹងថា បើសិនការគប់ដបស្រា បានកើតឡើងនៅពេលដែល មានភ្ញៀវច្រើនកំពុងពិសាភោជនីអាហារនោះ ច្បាស់ជារងរបួសមិនតិច នោះឡើយ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]