ក្រោយលេចឭមកដឹកនាំនៅកម្ពុជាវិញ ស្រាប់តែអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ Leonardo ចេញមុខបកស្រាយថា…..

//s5.kh1.co/37/3769bb4a5ed219100b28376cf6534b9fb3283655.jpg
កីទ្បា

 ០៩-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Leonardo បដិសេធព័ត៌មានមកដឹកនាំវិសាខា

កម្ពុជា៖ មួយរយៈចុងក្រោយនេះ មានព័ត៌មានក្រៅផ្លូវការជាច្រើនមកថាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino អាចនឹងត្រឡប់មកកាន់ទឹកដីកម្ពុជាសាជាថ្មី ក្នុងតំណែងជាគ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា នៅរដូវកាល២០២០ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Leonardo Vitorino
លោក Leonardo Vitorino

យ៉ាងណាមិញ ស្រាប់តែកាលពីយប់មិញបុរសសញ្ជាតិប្រេស៊ីលបានចេញមុខបកស្រាយបញ្ហានេះដោយបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះ៖

លោក Leonardo Vitorino បង្ហោះនៅលើទំព័រ Facebook ផ្លូវការ
លោក Leonardo Vitorino បង្ហោះនៅលើទំព័រ Facebook ផ្លូវការ

ជាមួយគ្នានេះ ក្លិបបាល់ទាត់វិសាខាក៏គ្រោងនឹងប្រកាសនូវសមាសភាពគ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីត្រៀមរដូវកាលឆ្នាំ២០២០ ក្នុងពេលខាងមុខដ៏ខ្លីនេះផងដែរ។​

គួរឲ្យដឹងដែរថា បុរសដែលជោគជ័យខ្លាំងលើទឹកដីឡាវជាមួយក្លិប Lanexang United ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅចន្លោះពីខែមីនា ដល់ខែតុលា ឆ្នាំ២០១៧ និងធ្លាប់ដឹកនាំភ្នំពេញក្រោនបានប្រមាណកន្លះរដូវកាល កាលពីរដូវកាលមុន៕

លោក Leonardo Vitorino
លោក Leonardo Vitorino
លោក Leonardo Vitorino ដឹកនាំភ្នំពេញក្រោន
លោក Leonardo Vitorino ដឹកនាំភ្នំពេញក្រោន
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T