នៅឆ្នាំ២០១៩ កម្ពុជាទទួលទុនវិនិយោគផ្ទាល់បរទេសចំនួន ៣,៥ពាន់លានដុល្លារ

//s5.kh1.co/41/41e8b8d8eb41c8cc7ea9a3a7689bb78e19dd1811.jpg
Khmerhome

 ០៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=217,q=100/91/910ba515e31eb13c0594781b4b8f6db26aa34763.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ នៅ​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​លំហូរ​ទុនវិនិយោគ​ផ្ទាល់​បរទេសចំនួន ៣៥៩២​លាន​ដុល្លារ កើនឡើង ១២​ភាគរយ។ ចំពោះលំហូរទុនវិនិយោគខាងលើ បើបែងចែកតាមប្រទេសមានដូចជា ចិនមានចំនួន ៤៣ភាគរយ, កូរ៉េខាងត្បូង ១១ភាគរយ, វៀតណាម ៧ភាគរយ, សិង្ហបុរី និងជប៉ុន ៦ភាគរយដូចគ្នាផងដែរ និង​ប្រភព​ផ្សេងៗ​ទៀត ២៧ភាគរយ។ បើតាម របាយការណ៍ របស់ធនាគារជាតិកម្ពុជា​ស្ដីពី​ «​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​២០២០» នៅ​ថ្ងៃទី​២​ ខែមករា​ នេះ។​

របាយការណ៍​ខាងលើនេះ​មិនបាន​បែងចែក​ទុនវិនិយោគ​ទាំងនោះ​ទៅតាម​វិស័យ​នោះទេ តែ​បាន​ចែកចេញជា​ពីរ​ផ្នែក គឺ​វិស័យ​ហិរញ្ញវត្ថុ​ដែលមាន​ចំនួន ១២០៣​លាន​ដុល្លារ និង​មិនមែន​វិស័យ​ហិរញ្ញវត្ថុ​ចំនួន ២៣៨៩​លាន​ដុល្លារ​។ 

«សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៩ គឺមាន​កំណើន ៧,១​ភាគរយ​ ដែលបរទេសវិនិយោគផ្ទាល់ ទៅលើ ស័យ​ហិរញ្ញវត្ថុ កម្មន្តសាល សំណង់ និង​អចលនទ្រព្យ និង​វិស័យ​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ​ជាដើម»។ ជាការបញ្ជាក់ក្នុងរបាយការណ៍របស់ធនាគារជាតិកម្ពុជាដដែល៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T