អីយ៉ាស! Chelsea គ្រោងជះលុយ៤០លាន បូករួមនឹងកីឡាករឆ្នើម១រូប ដើម្បីបន្ទន់ចិត្ត Lyon ប្ដូរយក Dembele

//s5.kh1.co/12/12d6790ac0dcdccd47d1bc83d66009a85a4d16f2.jpg
កីទ្បា

 ០៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Chelsea ដាក់៤០លាន និង Giroud ដើម្បីចរចាយក Dembele

អង់គ្លេស៖ កាលពីសប្ដាហ៍មុនក្លិប Lyon បានចេញសេចក្ដីថ្លែងការណ៍មួយថាកីឡាករ Dembele គឺមិនមែនសម្រាប់លក់នោះទេ តែទោះជាយ៉ាងណា​ Chelsea ហាក់មិនបោះបង់គំនិតក្នុងការតាមទិញខ្សែប្រយុទ្ធឆ្នើមរូបនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Dembele
  កីឡាករ Dembele

ទម្រង់លេងរបស់ Dembele បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើននៅ Premier League រួមមានក្រុម Chelsea, Manchester United និង Arsenal ក្រោយរូបគេបង្ហាញថ្វីជើងរកគ្រាប់បាល់បាន១០គ្រាប់ ត្រឹម១៨ប្រកួត ក្នុងក្របខណ្ឌ League 1 រដូវកាលនេះ។

Chelsea ជឿជាក់ថា Dembele មានសមត្ថភាពគ្រប់គ្រាប់ដើម្បីជួយបង្កើនការប្រយុទ្ធក្នុងក្រុមលោក Lampard និងអាចជំរុញខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham មានការប្រកួតប្រជែងខ្ពស់ជាងមុនផងដែរ។

  កីឡាករ Dembele
  កីឡាករ Dembele

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត The Sun បានឲ្យដឹងថាក្រុមតោខៀវគ្រោងផ្ដល់ ទឹកប្រាក់៤០លានផោន (ឬប្រមាណ៥២,៦លានដុល្លារអាមេរិក) បូកជាមួយនឹងកីឡាករ Olivier Giroud ក្នុងកិច្ចព្រមព្រៀងដើម្បីបន្ទន់ចិត្កក្រុម Lyon ប្ដូរយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំកីឡាករ Moussa Dembele

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

គួររម្លឹកផងដែរថា អ្នកចាត់ការទូទៅថ្មីលោក Lampard ធ្លាប់ទទួលការសន្យាពីម្ចាស់ក្លិប Chelsea លោក Roman Abramovich ថានឹងផ្ដល់ប្រាក់១៥០លានផោន ដើម្បីចាយវាយទិញកីឡាកររៀបចំក្រុម។ ដូច្នេះក្រៅពី Dembele លោក Lampard បានដាក់គោលដៅទៅលើកីឡាករឆ្នើម២រូបទៀតរួមមានខ្សែប្រយុទ្ធក្រុម​ Leipzig កីឡាករ Timo Werner និងជម្រើសជាតិអង់គ្លេស Jadon Sancho៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T