ចាប់បានស្រេច! ប្រមាញ់បានស្រីស្អាត Dilraba ទៅសម្ងំក្នុងផ្ទះតារាប្រុសរូបនេះ​ ពេញមួយយប់!

//s5.kh1.co/c3/c396c697f81218a2f92ed3f74d96a47dfbd100ab.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីព្រឹកមិញនេះ នៅលើព័ត៌មានកម្សាន្តបានផ្ទុះឡើងនូវប្រធានបទដ៏ក្តៅគគុកមួយ ជាមួយនឹងរូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រីកូនកាត់ Dilraba ដែលត្រូវបានថតប្រមាញ់ដោយសារព័ត៌មានចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានពីខាង Paparazzi នៃប្រទេសចិន គេចាប់បាននូវរូបភាពយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹក របស់តារាសម្តែស្រី Dilraba ជាមួយនឹងតារាសម្តែងប្រុស Huang Jingyu ដែលត្រូវបានគេដឹងថា បច្ចុប្បន្ននេះអ្នកទាំងពីរកំពុងតែសហការ សម្តែងរឿងជាមួយគ្នាចំណងជើងថា «High Quality Institution of Love»។

បន្ថែមពីនេះ បើតាមការរាយការណ៍លម្អិត បានឲ្យដឹងថា បន្ទាប់ Dilraba និង Huang Jingyu បានបញ្ចប់ឆាកសម្តែងជាមួយគ្នា នៅម៉ោង១០យប់មក ពួកគេទាំងពីរក៏បានផ្លាស់ប្តូរសម្លៀកបំពាក់ បន្ទាប់មកតារាស្រី Dilraba ក៏បានឡើងឡានទំនើបរបស់តារាប្រុស Huang Jingyu ជិះចេញទៅតែពីរនាក់ ដែលគោលដៅរបស់អ្នកទាំងពីរ គឺសំដៅឆ្ពោះទៅកាន់ផ្ទះដ៏ប្រណីតរបស់ Huang Jingyu នៅឯទីក្រុង សៀងហៃ ហើយអ្នកទាំងពីរក៏បានចំណាយពេលនៅក្នុងជាមួយគ្នា នៅក្នុងផ្ទះនោះពេញមួយយប់ផងដែរ។

យ៉ាងណាមិញ បើសិនជាព័ត៌មានទាំងនេះជាការពិតមែន គឺ Dilraba និង Huang Jingyu នឹងក្លាយជាគូស្នេហ៍ក្តៅៗ យ៉ាងរ៉ូមែនទិកប្រចាំដើមឆ្នាំ ២០២០នេះហើយ៕

តារាស្រី Dilraba
តារាស្រី Dilraba
តារាស្រី Dilraba
តារាស្រី Dilraba
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
រូបថតដែលសារព័ត៌មានចិន​ ប្រមាញ់បាន
 Huang Jingyu និង Dilraba
 Huang Jingyu និង Dilraba
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T