រឿងចុះបញ្ជីស្លាកលេខពិសេស៖ បើម្ចាស់ដាក់ឈ្មោះ​មិន​សម​រម្យ ក្រសួងនឹងមិនចេញស្លាកលេខឲ្យទេ

//s5.kh1.co/94/9436e4c43c462dc9c624a0645b0078b362c490c0.jpg
សង្គម

 ០៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ រឿង​ចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្តពីក្រសួងសាធារណៈការ និងដឹកជញ្ជូន គេឃើញមានសំណួរជាច្រើនចេះតែបន្តមានគួរឲ្យកត់​សម្គាល់​ពីសំណាក់ម្ចាស់រថយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំណួរភាគច្រើនដែលមានស្រដៀងៗគ្នានោះ បានចោទឡើងថា៖ «បើ​ប្រើ​ឈ្មោះ​ពិសេស​ណា​មួយ​ដែល​ម្ចាស់ខ្លួនពេញ​ចិត្តយ៉ាងម៉េចក៏បាន ដោយមិនចាំបាច់ប្រើឈ្មោះពិតនោះ ចុះចំពោះឈ្មោះណាដែលមិនសមរម្យ តើក្រសួងនឹងអនុញ្ញាតិ្ត ឬព្រមចេញស្លាកលេខឲ្យដែរទេ?»

រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ

ទាក់ទិននឹងចម្ងល់ខាងលើ លោកវ៉ា ស៊ឹមសុរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន បានបញ្ជាក់បន្ថែមប្រាប់Khmerloadថា បើរឿងដាក់ឈ្មោះមិនសមនោះ ក្រសួងនឹងមិនចេញស្លាក​លេខឲ្យទេ ព្រោះមុនហ្នឹងចេញលិខិតបញ្ជាក់ឲ្យដល់ដៃពលរដ្ឋម្ចាស់រថយន្ត អាជ្ញាធរមានប្រព័ន្ធត្រួតពិនិត្យជាស្រេច។ ហើយបើករណីមានភ្លាត់ដោយប្រការណាមួយនោះ ខាងស្ថាប័នក៏មានការត្រួតពិនិត្យរាល់សប្តាហ៍ ឬរាល់ខែផងដែរ។ បើក្នុងករណីរកឃើញថា មានឈ្មោះដែលមិនសមរម្យ ​(អាសអា​ភា​ស​​​​ជាដើម) អាជ្ញាធរនឹងអញ្ជើញម្ចាស់ស្លាកលេខពិសេស មកប្តូរ និងរើសឈ្មោះជាថ្មីម្តងទៀត។

ក្រៅពីនេះ អ្នកនាំពាក្យខាងលើថាអាជ្ញាធរមានប្រព័ន្ធដែល​កំណត់រយៈពេល​ច្បាស់លាស់​ដែលតម្រូវឲ្យម្ចាស់បំពាក់ស្លាកលេខពិសេសលើរថយន្ត។ ហើយបើក្នុងករណីម្ចាស់មិនបានបំពេញកាតព្វ​កិច្ចឲ្យត្រូវតាមស្តង់ដារទេ អាជ្ញាធរនឹងចាត់វិធានការរឹបអូសយកស្លាកលេខពិសេសវិញ​(Block)​ ដោយមិនអនុញ្ញាត្តិឲ្យម្ចាស់រថយន្តប្រើបន្តឡើយ។

សូមបញ្ជាក់ថា ក្រសួង​សាធារ​ណៈការ និង​ដឹក​ជញ្ជូន ថ្មីៗនេះ បាន​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ ការចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត ​ដោយ​មាន​តម្លៃ​ចាប់​ពី​២​លាន​រៀល​ ឬ​ ​៥០០​ដុល្លារអាមេរិក​​ឡើង​ទៅ​។ ហើយតម្លៃក៏កាន់តែកើនឡើង ទៅតាមប្រភេទឈ្មោះដែលមានការ​ដេញថ្លៃច្រើនាក់ផង​ដែរ។

យ៉ាងណាអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះព្រោងព្រាតលើប្រព័ន្ធអ៊ីនធឺណែតថា ការចុះឈ្មោះខ្លះមានតម្លៃថ្លៃហួសដល់រាប់ម៉ឺនដុល្លារ ហើយក្រៅពីនេះបានរិះគន់ក្រសួងថា ការធ្វើបែបហាក់បីដូចជាចង់គាបសង្កត់ញើសឈាមពលរដ្ឋ។

ជាការឆ្លើយតប មន្ត្រីក្រសួងបាន​ពន្យល់​​ថា អាជ្ញាធរមិនបានបង្ខំម្ចាស់រថយន្តគ្រប់រូប ឲ្យប្រើស្លាកពិសេសនេះឡើយ ពោលចង់ប្រើ ឬមិនប្រើគឺជាសិទ្ធរបស់បុគ្គល។ មូល​ហេតុ​ដែល​ក្រសួង​នឹក​ឃើញ​​វិធី​សាស្ត្រ​ចេញ​ស្លាកលេខ​ពិសេស​នេះ គឺ​ដោយ​យោង​លើ​ការ​ស្ទង់​មតិ​ដែល​បង្ហាញថា ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូធារ ឬ​អ្នក​ស៊ីវិល័យ ជាច្រើន​ចង់​បាន​ស្លាក​លេខ​ពិសេស​នេះ។​ ហើយ​ម្យ៉ាង​ទៀត​រដ្ឋ​ក៏អាច​លក់​ស្លាកលេខ​នេះ​បាន​ថ្លៃ​ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​ផង​ដែរ​៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T