ធ្លាប់ឃើញ គេចោះក្រវិលត្រចៀក ច្រមុះ តែ HyunA ទៅចោះកន្លែងនេះទៅវិញ

//s5.kh1.co/7f/7f63bdf6e782a6aa59de3f10cb17340861242c0c.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គេពាក់ក្រវិលត្រចៀក ច្រមុះ! HyunA ពាក់ក្រវិលនៅឆ្អឹងកងកាំបិត

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៧ ខែមករា ថ្មីៗនេះ HyunA បានចែករំលែករូបភាពថ្មីរបស់នាងចំនួន ៤ សន្លឹក នៅក្នុងបណ្ដាញ Instagram។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពទាំងនោះ បានបង្ហាញថានាងទើបតែចោះកន្លែងថ្មី​ នៅលើរាងកាយរបស់នាង ចំនួនពីរកន្លែង នៅត្រង់ឆ្អឹងដងកាំបិតរបស់នាង។

ជាការពិតណាស់ HyunA ត្រូវបានគេស្គាល់ថា ជាមនុស្សឯករាជ្យ និងឈានមុខគេក្នុងការជ្រើសរើសស្ទីលរបស់នាង ទាំងនៅលើឆាក និងក្រៅឆាក ឬសូម្បីតែជីវិតស្នេហារបស់នាង ក៏នាងតែងតែបង្ហាញថា នាងជ្រើសរើសដោយខ្លួនឯងទាំងអស់។

អ្នកគាំទ្របានបង្ហាញការឆ្លើយតបវិជ្ជមាន ចំពោះរូបភាពថ្មីរបស់នាង។

ពួកគេក៏បានបង្ហាញការព្រួយបារម្ភទៅកាន់នាងផងដែរ ព្រោះគិតថា ការចោះបែបនេះ អាចធ្វើឲ្យនាងមានការឈឺចាប់ ប៉ុន្តែពួកគេតែងតែគាំទ្រ នូវអ្វីដែលជាចំណូលចិត្តរបស់នាង៕

ចង់ដឹងថា តើ HyunA ពាក់ក្រវិលនៅនឹងស្មាបែបណានោះ?

តោះមកទស្សនារូបភាពខាងក្រោម ៖

រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T