ខ្សែប្រយុទ្ធជើងចាស់ Darren Bent ប្រាប់លោក Mourinho ឲ្យទិញកីឡាករឆ្នើមរូបនេះទុកគ្រាន់ជំនួស Kane

//s5.kh1.co/50/509571bb1cf550e8892a19c151b397fe737de28a.jpg
កីទ្បា

 ០៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Darren Bent ប្រាប់ Spurs ឲ្យទិញ Danny Ings

អង់គ្លេស៖ អតីតកីឡាកររបស់មាន់ខ្នាយមាស Tottenham Hotspur លោក Darren Bent បានជំរុញឲ្យក្លិប គួរគិតគូទិញយកខ្សែប្រយុទ្ធកណ្ដាលរបស់ក្លិប Southampton កីឡាករ Danny Ings មកជួយក្រុម ខណៈពេលដែលកីឡាករឆ្នើម Harry Kane កំពុងមានបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Danny Ings
  កីឡាករ Danny Ings

Kane បានរងរបួសកំឡុងពេលប្រកួតចាញ់ក្រុម​ Southampton ១-០ ក្នុងថ្ងៃឆ្លងឆ្នាំ ទោះបីជាក្លិបមិនបញ្ជាក់ថារូបគេនឹងអវត្តមានយូរប៉ុណ្ណា តែខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានគេរំពឹងថានឹងត្រូវសម្រាកក្រៅទីលានរហូតដល់៣ខែ។

Harry Kane របួស
Harry Kane របួស

កំឡុងពេលដែលក្លិប​ Tottenham កំពុងបាត់បង់កម្លាំងសំខាន់ក្នុងតំបន់ប្រយុទ្ធ លោក Mourinho ទំនងដាក់កីឡាករ Heung-min Son ឬ Lucas Moura លេងជាខ្សែប្រយុទ្ធបណ្ដោះអាសន្ន។ជាមួយនឹងបញ្ហានេះ អ្នកវិភាគកីឡា និងជាអតីតកីឡាករ Spurs លោក Darren Bent បានជំរុញឲ្យក្លិបគួរប្រញាប់ប្រញាលផ្ទេរយកខ្សែប្រយុទ្ធកំពុងឡើងជើង Danny Ings មកជួយក្រុម។

លោក Darren Bent បាននិយាយក្នុងកម្មវិធី Talksport ថា៖

លោក Darren Bent 
លោក Darren Bent 

"ប្រសិនបើ Spurs យក Dany Ings មក ខ្ញុំគិតថាគាត់អាចរកគ្រាប់បាល់បាន៥-៦គ្រាប់មុនពេល​ Harry Kane ត្រឡប់មកវិញ។ ខ្ញុំដឹងថា Kane សំខាន់ហើយគាត់ជាកីឡាករឆ្នើម១រូបក្នុងចំណោមកីឡាករដទៃទៀតនៅលើលោក តែឥលូវគាត់ជាអ្នកជំងឺ ដូច្នេះសម្រាប់ខ្ញុំ Danny ពិតជាស័ក្ដិសមបំផុត ហើយប្រសិនបើ Daniel Levy (ប្រធានក្លិប Spurs) យកគាត់មកនោះ វាជាការចុះកុងត្រាដ៏អស្ចារ្យមួយ៕"

លោក Darren Bent

ប្រភពteamtalk

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T