តោះមកដឹងពីលក្ខណៈសម្បត្តិរបស់យន្តហោះគ្មានមនុស្សបើកដែលអាមេរិកប្រើសម្រាប់ធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់

//s5.kh1.co/80/808c6314dae1743995e82a7f9beabc4ff27bcf28.jpg
បច្ចេកវិទ្យា

 ០៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យប្រើប្រាស់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដើម្បីធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់គឺលោក កាសេម​ សូឡីម៉ានី។ MQ-9 មានតម្លៃរហូតទៅដល់៦៤លានដុល្លារ ហើយវាត្រូវបានគេចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើកដែលមានគ្រោះថ្នាក់បំផុតនៅលើមេឃ។ MQ-9 Reaper ត្រូវបានបំពាក់ដោយប្រព័ន្ធកំណត់ទិសដៅយ៉ាងច្រើនដែលអាចឲ្យវាទទួលបាននិងតាមដានគោលដៅពីចម្ងាយឆ្ងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះគ្មានមនុស្សបើក MQ-9 Reaper
យន្តហោះគ្មានមនុស្សបើក MQ-9 Reaper

មុន១០ទៅ១៥នាទី យន្តហោះគ្មានមនុស្សបើកមួយនេះទំនងជាបានតាមដានពីក្បួនរថយន្តយោធារបស់លោក សូឡីម៉ានី មុនការវាយប្រហារបានចាប់ផ្ដើម។ នៅពេលវាកំពុងស្ថិតនៅក្នុងការវាយប្រហារ យន្តហោះមួយនេះបានកំណត់គោលដៅរួចជាស្រេច ដោយវាដឹងថាលោក សូឡីម៉ានី កំពុងអង្គុយនៅកន្លែងណាក្នុងរថយន្ត។

MQ-9 មានតម្លៃរហូតទៅដល់៦៤លានដុល្លារ
MQ-9 មានតម្លៃរហូតទៅដល់៦៤លានដុល្លារ

ប្រតិបត្តិករ (មនុស្ស) អាចចាំអង្កេតមើលហេតុការណ៍ពីមជ្ឈមណ្ឌលបញ្ជារាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ ហើយអាចបញ្ជាយន្តហោះនោះតាមដានមុខសញ្ញាបានយ៉ាងស្ងៀមស្ងាត់។ ទីបំផុតពួកគេអាចកំណត់គោលដៅដែលត្រូវបញ្ជា ហើយមីស៊ីលកំពុងរង់ចាំការបញ្ជាក់ចុងក្រោយដើម្បីបាញ់កម្ទេចគោលដៅក្បួនរថយន្តលោក សូឡីម៉ានី។ វាត្រូវការពេល ១.២វិនាទីប៉ុណ្ណោះសម្រាប់ការបញ្ជារបស់ប្រតិបត្តិករ ដើម្បីតភ្ជាប់ទៅយន្តហោះដែលគ្មានមនុស្សបើក។

រថយន្តរបស់លោក សូឡីម៉ានី បានឆេះខ្ទេចដោយសារការវាយប្រហារតាមអាកាស
រថយន្តរបស់លោក សូឡីម៉ានី បានឆេះខ្ទេចដោយសារការវាយប្រហារតាមអាកាស

យន្តហោះពិឃាតមួយនេះបានភ្ជាប់មកនូវឃ្លាំងអាវុធដែលអាចត្រូវបានប្រើទៅតាមគោលបំណងផ្សេងៗ។ ក្នុងចំណោមអាវុធដែលវាផ្ទុកមានដូចជាគ្រាប់ផ្លោងកំណត់គោលដៅតាមឡាស៊ែរ GBU-12 Paveway II កាំជ្រួចមីស៊ីល AGM-114 Hellfire II មីស៊ីលបាញ់ពីលើអាកាសដល់ដី AIM-9 Sidewinder និងគ្រាប់ផ្លោងជាចង្កោម GBU-38។ MQ-9 អាចហោះបានរហូតដល់ទៅ១៤ម៉ោងនិងមានល្បឿនដល់ទៅ៤៨២គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះវាមានសមត្ថភាពអាចចាប់យកគោលដៅដូចជារថពាសដែក យន្តហោះ និងនាវាជាដើម៕ 

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T