អស្ចារ្យណាស់! គ្រួសារមួយអាចជួយសង្គ្រោះជីវិតសត្វជាង ៩០,០០០ ក្បាលកំឡុងពេលភ្លើងឆេះព្រៃនៅអូស្ត្រាលី

//s5.kh1.co/91/91598a2808b67a2a43caf45701516369b5e0b8cf.jpg
សង្គម

 ០៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អូស្រ្តាលី៖ បញ្ហាភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរនៅប្រទេសអូស្ត្រាលី បានបណ្ដាលឲ្យបាត់បង់ព្រៃឈើយ៉ាងច្រើន ហើយអ្វីដែលកាន់តែគួរឲ្យសោកស្ដាយទៀតនោះ គឺជីវិតសត្វព្រៃជាច្រើនបានស្លាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងគ្រាដ៏អាក្រក់បែបនេះគ្រួសារ Irwin បានស្ម័គ្រចិត្តជួយសង្គ្រោះជីវិតសត្វព្រៃដែលរបួសដោយសារភ្លើងឆេះព្រៃ។ យោងតាមលោក Anderson Cooper បានឲ្យដឹងថាគ្រួសារ Irwin ជាអ្នកដែលបានសង្គ្រោះ និងព្យាបាលសត្វមួយចំនួនធំដែលរងរបួសកំឡុងពេលដែលប្រទេសអូស្ត្រាលីទទួលរងគ្រោះមហន្ដរាយភ្លើងឆេះព្រៃ ហើយរហូតមកដល់ពេលនេះមានសត្វជាង ៩០,០០០ ក្បាលហើយដែលពួកគេបានជួយសង្គ្រោះ។

គួរបញ្ជាក់ថា ដោយសារបញ្ហាអាកាសធាតុ និងគ្រោះរាំងស្ងួត ប្រទេសអូស្ត្រាលីត្រូវបានអគ្គិភ័យឆាបឆេះចាប់តាំងពីខែកញ្ញាមក លើផ្ទៃដីរាប់លានហិកតា ហើយយ៉ាងហោចណាស់មានមនុស្ស ២៤ នាក់បានស្លាប់បាត់បង់ជីវិត ព្រមទាំងបំផ្លាញផ្ទះជាង ២០០០ ខ្នង  និងសត្វព្រៃជាង ៥០០ លានក្បាល៕

https://s5.kh1.co/__image/w=650,h=342,q=100/2b/2b0d303a5e707f29fa1eff2d35e504e53888e1f1.jpg
https://s5.kh1.co/__image/w=650,h=365,q=100/78/78b3e4658fd83d5ef7b15cf9c0c64760760df777.jpg
https://s5.kh1.co/__image/w=650,h=488,q=100/4d/4dabaa01e5b1d178655d7c2fbee5af3f9c9bd0f4.jpg
https://s5.kh1.co/__image/w=650,h=342,q=100/b0/b0339b2c160a50e8c54acf9b06e3990832cd76ec.png
https://s5.kh1.co/__image/w=650,h=488,q=100/8d/8d034da3f5ff4f7256746c429b97d95aead585ca.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T