កណ្តាលៈ បុរសពីរនាក់ជិះម៉ូតូ មួយគ្រឿង ជ្រុលទៅបុករបាំងការ ដ្ឋានសាងសង់ ស្ពានបណ្តាលឲ្យ អ្នកជិះម៉ូតូទាំងពីរ នាក់ខ្ទាតចេញពីម៉ូតូធ្លាក់ ចូលទៅក្នុងរណ្តៅ ដែលជីកធ្វើស្ពាន រងរបួសធ្ងន់ ស្រាលទាំង ពីរតែម្តង និងម៉ូតូរង ការខូចខាតបន្តិចបន្តួច ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ ពុំទាន់ដឹកអំពីអត្តសញ្ញាណ ឬសាច់ញាតិនោះឡើង ។ ហេតុនេះកើតឡើងកាលពីវេលាម៉ោង២០ និង១៣នាទីថ្ ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិលេខ៨ ចំណុចគល់ស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អត់មានស្លៀក ពាក់ខោអាវនោះទេ ស្លៀកក្រមា មានកំពស់ប្រហែល១ម៉ែត្រ៦៥ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1V-8975 ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ទាំងពីរជិះម៉ូតូឌុបគ្នាក្នុងទិសដៅ ពីកើតទៅលិចលុះដល់ចំណុចកើតហេតុមិនដឹងជាមានរឿងអ្វី ស្រាប់តែ ជ្រុលចង្កូតទៅបុកបង្គោល របាំងដែល បាំងធ្វើការដ្ឋានសាងសង់ ស្ពានបណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ខ្ទាត់ ធ្លាក់ចូលទៅក្នុងរណ្តៅ ស្ពានបណ្តាលឲ្យ រងរបួសធ្ងន់ស្រាលទាំងពីរ រីឯម៉ូតូរងការខូចខាតបន្តិចបន្តួច ។

បន្ទាប់ពីកើតហេតុនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗជួយធ្វើអន្តរាគមន៍និងធ្វើកំណត់ហេតុរួចបាន ហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែជនរងគ្រោះពុំត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ ៕

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]