ក្រោយលេចឭព័ត៌មានច្រើនពេក មេធំ Juventus ចេញមុខថាកីឡាករពីររូបនេះ មិនមែនសម្រាប់លក់ទេ

//s5.kh1.co/df/dfa41ccd424bdc64cbdd1dff3178c03de9d52fc5.jpg
កីទ្បា

 ០៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Rabiot និង Can នឹងមិនចេញពី Juventus នោះទេ

អ៊ីតាលី៖ ប្រធានផ្នែកបាល់ទាត់របស់ Juventus លោក Fabio Paratici បានឲ្យដឹងថាខ្សែបម្រើពីររូបគឺកីឡាករ Emre Can និង Adrien Rabiot មិនមែនសម្រាប់លក់ ហើយក៏មិនចាកចេញពីក្លិបនៅទីផ្សារខែមករានេះដែរ។ ការនិយាយដូច្នេះក្រោយមានព័ត៌មានជាច្រើនបានលេចឭមកថាខ្សែបម្រើទាំងពីររូបខាងលើអាចនឹងផ្លាស់មកលេងនៅក្របខណ្ឌ Premier League ខណៈពេលដែល Man UTD, Arsenal និង Everton កំពុងតែចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emre Can និង Adrien Rabiot 
កីឡាករ Emre Can និង Adrien Rabiot 

ឆ្លើយសំណួរថាអនាគតរបស់ Can និង Rabiot យ៉ាងណាជាមួយ Juventus ក្រោយក្លិបជាច្រើននៅអង់គ្លេសដាក់ការចាប់អារម្មណ៍ លោក Paratici បានប្រាប់ឲ្យដឹងថាពួកគេទាំងពីរនឹងមិនចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុង Turin នោះទេ។ លោកបានបន្តឲ្យដឹងទៀតថា Rabiot ត្រូវការពេលវេលាដើម្បីបន្សាំខ្លួនជាមួយនឹងក្របខណ្ឌ Serie A ហើយពេលនេះគេគឺជាកីឡាករសំខាន់មួយរូបរបស់ Juventus។

“ខ្ញុំអាចបដិសេធចំពោះបញ្ហាដែលថា Emre Can ចាកចេញ ហើយគេនឹងនៅបន្តជាមួយយើង។ សម្រាប់ Rabiot គេគឺជាកីឡាករសម្រាប់សំខាន់មួយរូប ហើយខ្ញុំធានាថាគេនឹងនៅបន្តជាមួយ Juventus គ្មានអ្វីដែលត្រូវឆ្ងល់នោះទេ។”

លោក Fabio Paratici 
លោក Fabio Paratici 
លោក Fabio Paratici 

គួរឲ្យដឹងដែរថា Emre Can បានផ្លាស់ពី Liverpool ទៅចូលរួមជាមួយ Juventus កាលពីរដូវក្ដៅឆ្នាំ២០១៨ ខណៈ Rabiot បានផ្លាស់ពី PSG មកកាន់ក្លិបជើងឯកអ៊ីតាលីកាលពីរដូវក្ដៅឆ្នាំ២០១៩ ដោយពួកគេទាំងពីរផ្លាស់មកដោយមិនមានតម្លៃខ្លួនដូចគ្នា។ ក្រោមរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកថ្មី Maurizio Sarri ពួកគេទាំងពីរមិនសូវមានឱកាសបង្ហាញខ្លួននៅលើទីលាននោះទេ៕

កីឡាករ Emre Can
កីឡាករ Emre Can
កីឡាករ Adrien Rabiot
កីឡាករ Adrien Rabiot

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T