ទាំងស្អាតទាំងល្បី! នៅមិននៅ ទៅប្រកាសខ្លួនជា Sasaeng Fan របស់ BTS ឲ្យស្អប់លេង

//s5.kh1.co/05/05c5a381cb0cec4382720b7c356be8a16e4c44ef.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅមិននៅទៅប្រកាសខ្លួនជា Sasaeng ឲ្យគេស្អប់លេង!

បរទេស ៖ តារាស្រីជនជាតិហ្វីលីពីន ដ៏មានទេពកោលស្យ ថែមទាំងសម្រស់ស្រស់ស្អាត មានឈ្មោះថា Arci Muñoz ថ្មីៗនេះ កំពុងតែប្រឈមមុខនឹងការរិះគន់ធ្ងន់ធ្ងរ ពីសំណាក់ហ្វេនៗរបស់ BTS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព BTS
រូបភាព BTS

គួរបញ្ជាក់ផងដែរថា Arci Muñoz ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រដ៏ធំរបស់ BTS ដែលកន្លងមកនាងក៏ធ្លាប់បានបង្ហោះរូបភាពជាច្រើន ខណៈពេលដែលនាងទៅទស្សនា ការប្រគំតន្រ្តីផ្ទាល់របស់ BTS នៅកូរ៉េ និងសហរដ្ឋអាមេរិក។

រូបភាព Arci Muñoz
រូបភាព Arci Muñoz

សកម្មភាពរបស់នាង ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ BTS ដទៃទៀតនៅជុំវិញពិភពលោក។ ប៉ុន្តែជាអកុសល ថ្មីៗនេះនាងស្រាប់តែបង្ហាញអាកប្បកិរិយា មិនសមរម្យនៅក្នុងបណ្ដាញអ៊ីនធើណែត ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះកំហឹងលើរូបនាង។

រូបភាព Arci Muñoz
រូបភាព Arci Muñoz

Arci Muñoz បាននិយាយលេងសើចថា នាងជា Sasang Fan ដែលពាក្យនេះគឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់ សម្រាប់ហ្វេនៗដទៃទៀត ព្រោះគ្មានអ្នកណាដែលពេញចិត្ត ហ្វេនរោគចិត្តប្រភេទនេះឡើយ។ ហើយហ្វេនប្រភេទនេះ គឺពិតជាបង្កគ្រោះថ្នាក់ដល់តារាៗគ្រប់គ្នាផងដែរ។

រូបភាព Arci Muñoz
រូបភាព Arci Muñoz

អ្នកគាំទ្រផ្សេងទៀត បានចេញមុខការពារនាង ដោយលើកឡើងថា នាងមិនបានយល់ច្បាស់ពីមូលហេតុ ដែលគ្រប់គ្នាខ្លាច និងស្អប់ Sasaeng Fan។

ប៉ុន្តែនេះវាមិនមែនជាលើកទីមួយទេ ដែលនាងបានប្រកាសខ្លួនជា Sasaeng Fan ហើយលើកនេះ នាងនិយាយហាក់ដូចជា វាគួរឲ្យមានមោទនភាពណាស់អញ្ចឹង ក្នុងការក្លាយជា Sasaeng Fan ដូច្នេះហើយមនុស្សជាច្រើន បានផ្ទុះកំហឹងទៅលើនាង។

រូបភាព Arci Muñoz
រូបភាព Arci Muñoz

អ្នកគាំទ្រដទៃទៀត បានចងក្រងបញ្ជីនៃកំហុស ដែលនាងធ្លាប់បានធ្វើ ក្នុងនាមជាអ្នកគាំទ្រ BTS ដោយពួកគេក៏មានគម្រោង ធ្វើការរាយការទៅកាន់ផលិតកម្ម BigHit ដើម្បីផ្ដល់មេរៀនខ្លះៗដល់នាងទៀតផង៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T