ចិនដាក់ដំណើរការរថភ្លើងគ្មានមនុស្សបើក ដំបូងបំផុត​ក្នុងលោក អាចធ្វើដំណើរក្នុងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

//s5.kh1.co/09/0932e3c68d7014da64fed0ff855d0e6ac99769ee.jpg
បច្ចេកវិទ្យា

 ០៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ​នៅពេល​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ជិត​ឈានចូលមកដល់ ប្រទេសចិនបានចាប់ផ្តើមដំណើរការផ្លូវរថភ្លើងគ្មានមនុស្សបើកល្បឿន ៣៥០
គីឡូម៉ែត្រក្នុងមួយម៉ោង តភ្ជាប់រវាងទីក្រុងប៉េកាំង-ចាងចៀគូ​ ដែលវាអាចកាត់បន្ថយពេលវេលាធ្វើដំណើរ​ពី៣ម៉ោង​មកនៅត្រឹម ៤៧ នាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​ផលិតរថភ្លើងនិងផ្លូវធ្វើដំណើរល្បឿនលឿននេះបាន គេត្រូវចំណាយ​រយៈពេលអស់ជាង៤ ឆ្នាំ​។ ផ្លូវធ្វើដំណើរនឹងឈប់នៅស្ថានីយ៍ចំនួន១០កន្លែង ក្នុងនោះរួមមានទាំង Badaling Chang Cheng ដែលជា​តំបន់មួយ​ដ៏មានប្រជាប្រិយបំផុតនៃមហាកំផែងចិនផងដែរ។ ​​ខ្សែផ្លូវដែកថ្មីនេះបានចាប់ផ្តើមបើកដំណើរការចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ជាមួយផ្លូវរត់ពីស្ថានីយ៍រថភ្លើងខាងជើងទីក្រុងប៉េកាំងទៅកាន់ស្ថានីយ៍រថភ្លើង Taizicheng ។

រថភ្លើងដំណើរដោយស្វ័យប្រវត្តិល្បឿនលឿនដូចគ្រាប់កាំភ្លើង
រថភ្លើងដំណើរដោយស្វ័យប្រវត្តិល្បឿនលឿនដូចគ្រាប់កាំភ្លើង

ការស្រាវជ្រាវថ្មី​នៅលើគេហទំព័រ 12306 China Railway ប្រទេសចិនបានបង្ហាញថា បច្ចុប្បន្នមានរថភ្លើងប្រហែល ៣០ គ្រឿងកំពុងរត់រវាងទីក្រុងប៉េកាំងនិងចាងចៀគូជារៀងរាល់ថ្ងៃ ប៉ុន្តែនៅក្នុងចំណោមនោះមានតែ “រថភ្លើងវៃឆ្លាត” ៦គ្រឿងប៉ុណ្ណោះ​កំពុងដាក់ឲ្យដំណើរការ។

រថភ្លើងដំណើរដោយស្វ័យប្រវត្តិល្បឿនលឿនដូចគ្រាប់កាំភ្លើង
រថភ្លើងដំណើរដោយស្វ័យប្រវត្តិល្បឿនលឿនដូចគ្រាប់កាំភ្លើង

សំបុត្រមានតម្លៃចាប់ពី ​១១​ ដល់៣៣ដុល្លារសម្រាប់រថភ្លើងល្បឿនលឿនធម្មតា និង១២ ដល់៣៨ ដុល្លារសម្រាប់អ្នកធ្វើដំណើរតាមរថភ្លើងវៃឆ្លាត ហើយដើម្បីបានធ្វើដំណើរតាមរថភ្លើងឆ្លាតវៃនេះ យើងត្រូវកក់សំបុត្រទុកមុនឱ្យបាន២ថ្ងៃ។ ​រថភ្លើងត្រូវបានបំពាក់ដោយ​បណ្តាញ 5G  ភ្លើងបំភ្លឺឆ្លាតវៃ  និងឧបករណ៍ចាប់សញ្ញាចំនួន ២,៧១៨ ដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែង​ដើម្បីស្វែងរកភាពមិនប្រក្រតីនៃប្រព័ន្ធប្រតិបត្តិការ ​ហើយបន្ទាប់ពីការធ្វើដំណើរដល់គោលដៅ បច្ចេកវិទ្យារ៉ូបូតនិងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ត្រូវបានគេដាក់ពង្រាយដើម្បីជួយអ្នកដំណើរនិងប្រាប់អ្នកដំណើរពី​កន្លែងដាក់អីវ៉ាន់​៕

ខ្សែរថភ្លើងពីទីក្រុងប៉េកាំង-ចាងចៀគូ
ខ្សែរថភ្លើងពីទីក្រុងប៉េកាំង-ចាងចៀគូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T