វាសនាមនុស្សមើលមិនឃើញទេ! គួបផ្សំចរិតថ្លៃថ្នូរទៀតនោះ តារាខ្មែរល្បីៗ បានក្លាយខ្លួនជាជំទាវ!!

//s5.kh1.co/1d/1d46831fdec36d308c351cccaf9320b5de982a9b.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាស្រីទាំងនេះ បានប្ដូរឈ្មោះជា ជំទាវហើយ!

ភ្នំពេញ៖ ពិតណាស់ថា ក្នុងចង្កោមសិល្បៈស្រុកខ្មែរ ប្រមូលផ្ដុំទៅដោយ សិល្បៈករ និងសិល្បការិនីជាច្រើនរូប ពោរពេញដោយសមត្ថភាពពិសេសរៀងៗខ្លួន ថែមទាំងបានសាងកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក៏មានសិល្បការិនីមួយចំនួន បានមានព្រេងវាសនាខ្ពស់ មានរូបសម្រស់ស្រ់ស្អាត អមដោយចរិយាមារយាទត្រឹមត្រូវ រហូតក្លាយជាភរិយាស្របច្បាប់ របស់លោកឯកឧត្ដម រស់នៅលើគំនរទ្រព្យសម្បត្តិ និងមានអ្នកផងចាំគោរពគ្រប់ជំហ៊ាន។

ចង់ជ្រាបថា មានតារាស្រីណាខ្លះ ដែលមានព្រេងវាសនាខ្ពង់ខ្ពស់ ប្ដូរឈ្មោះពី អ្នកសិល្បៈធម្មតាៗទៅជា លោកជំទាវ សូមទស្សនាខាងក្រោម៖

១៖ ម៉េង វិមានរតនា

ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់យ៉ាងច្បាស់ពី អ្នកនាង ម៉េង វិមានរតនា ដែលធ្លាប់ជា តារាសម្ដែងស្រីជើងចាស់ ដ៏មានប្រជាប្រិយភាព កាលពីនៅប្រឡូកជាង១០ឆ្នាំមុន។ ប៉ុន្តែ បន្ទាប់ពីបាន ចាប់ដៃនិងកសាងជីវិតគ្រួសារជាមួយស្វាមី ដែលជាអ្នកមានមុខមាត់ក្នុងសង្គម និងមានឋានៈជាលោកធំទៀតនោះ រូបនាងក៏លាឈប់ពីសិល្បៈ ថែមទាំងបានជាប់ឈ្មោះជា លោកជំទាវ មានទ្រព្យសម្បត្តិ។

អ្នកនាង ម៉េង វិមានរតនា
អ្នកនាង ម៉េង វិមានរតនា

២៖ ប៉ែន សុផានី

អ្នកនាង ប៉ែន សុផានី ក៏បានមានឈ្មោះជាជំទាវដែរ បន្ទាប់ពីបានរៀបការ និងកសាងជីវិតគ្រួសារជាមួយស្វាមីជាទីស្រលាញ់ មានងារជាឯកឧត្ដមរួចមក ដោយទើបតែលើកគេហដ្ឋានថ្មីតម្លៃជិត២០ម៉ឺនដុល្លារឯណោះ។

ប៉ែន សុផានី
ប៉ែន សុផានី

៣៖ ហ៊ឹម ស៊ីវន

បើនិយាយពី អ្នកនាង ហ៊ឹម ស៊ីវន ជឿជាក់យ៉ាងច្បាស់ថា មានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ តាមរយៈអាជីពជា តារាចម្រៀង អមដោយសម្លេងពិរោះរណ្ដំ ហើយសព្វថ្ងៃនេះ តារាស្រីរូបនេះ ក៏មានងារជាជំទាវដែរ ក្រោយរៀបការជាមួយស្វាមី ជាឯកឧត្ដម និងជាអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន។

អ្នកនាង ហ៊ឹម ស៊ីវន
អ្នកនាង ហ៊ឹម ស៊ីវន

៤៖ នៅ សូនីតា

អ្នកនាង នៅ សូនីតា បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតគ្រួសារដ៏ពោរពេញដោយសុភមង្គល ជាមួយស្វាមី លោក ទិត ថាវរិទ្ធ ដែលជាអ្នកដឹកនាំកម្មវិធីប្រចាំស្ថានីយ៍ទូរទស្សន៍ រហូតដល់សព្វថ្ងៃ បានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានងារជាឯកឧត្ដម ធ្វើឲ្យអ្នកម្ដាយកូនមួយរូបនោះ ក៏មានឈ្មោះជា ជំទាវផងដែរ។

នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី

៥៖ ស៊ឹម សូលីកា

អ្នកនាង ស៊ឹម សូលីកា ដែលជាពិធីការិនីដ៏ល្បីល្បាញ ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលបានក្លាយជាជំទាវ បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍ជាមួយ លោក អេង រិទ្ធី ជាទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស។

អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ

៦៖ ផាន់ ម៉ូនីកា

ដូចដែលប្រិយមិត្តធ្លាប់បានស្គាល់ហើយថា អ្នកនាង ផាន់ ម៉ូនីកា ធ្លាប់ជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ហើយសព្វថ្ងៃនេះ រូបនាង បានក្លាយជាជំទាវ បន្ទាប់ពីបានរៀបការជាមួយ ស្វាមីមានងារជាឯកឧត្ដម មានមុខមាត់ខ្ពស់ក្នុងសង្គម ព្រមទាំងមានមុខជំនួញក្នុងដៃមិនចេះតិច។

 ផាន់ ម៉ូនីកា និងស្វាមី
 ផាន់ ម៉ូនីកា និងស្វាមី

៧៖ឈឹម អារីយ៉ា

អ្នកនាង ឈឹម អារីយ៉ា ដែលជាអតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព កាលពីមួយរយៈមុន ក៏មានឈ្មោះជាជំទាវដែរ ដោយមានស្វាមីជាអគ្គនាយករង ស្ថាប័នរបស់ក្រសួងមហាផ្ទៃ។

 ឈឹម អារីយ៉ា និងស្វាមី
 ឈឹម អារីយ៉ា និងស្វាមី

៨៖ ហង្ស ម៉ារីណា

តារាម្ដែងស្រី ហង្ស ម៉ារីណា ដែលជាបងស្រីបង្កើតរបស់ ហង្ស ម៉ារីនី ក៏បានក្លាយជាជំទាវដែរ ក្រោយពីបានកសាងជីវិតគ្រួសារ ជាមួយស្វាមីមាន ឋានៈខ្ពង់ខ្ពស់រួចមក។

ហង្ស ម៉ារីណា និងស្វាមី 
ហង្ស ម៉ារីណា និងស្វាមី 

៩៖ កែវ វល័ក្ខ

អ្នកនាង កែវវល័ក្ខ ដែលជាអតីតតារាដ៏ល្បីមួយរូប ប្រចាំស្រុកខ្មែរ ក៏បានជាប់ឈ្មោះជាជំទាវដែរ បន្ទាប់ពីបានរៀបការជាមួយ លាន អាហ្វ្រីលគីនីន មានងារជាឯកឧត្ដម អមដោយជីវភាពហ៊ឺហាខ្លាំងណាស់។

កែវ វល័ក្ខ
កែវ វល័ក្ខ

១០៖ ស្រីតូច ចំណាន

អ្នកជំទាវ ស្រីតូច ចំណាន ដែលគេស្គាល់ថា ជាអតីតពិធីការិនី ដ៏ឆ្នើមកាលពីប៉ុន្មានឆ្នាំមុន ហើយសព្វថ្ងៃកំពុងរស់នៅលើគំនរទ្រព្យសម្បត្តិ ជាមួយសេដ្ឋីប្រចាំស្រុកខ្មែរ លោកឧកញ្ញា គិត ម៉េង

ស្រីតូច ចំណាន
ស្រីតូច ចំណាន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T