Arsenal និង Man UTD បានដាក់សំណើចរចា យកជើងស៊ុត១រូបរបស់ PSG

//s5.kh1.co/63/63b18457db4d8e70fcb6093dd5ee44f8b20e760c.jpg
កីទ្បា

 ០៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Arsenal និង Man UTD ចរចាយក Cavani

បារាំង៖ ក្លិបកាំភ្លើងធំ Arsenal និងក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានដាក់សំណើចរចាយកខ្សែប្រយុទ្ធកណ្ដាលឆ្នើមរបស់ក្រុម Paris Saint-Germain កីឡាករ Edinson Cavani

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ ចូលលេងបាន៤ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ League 1 រដូវកាលនេះ ដោយសារជួបបញ្ហារបួសញាំញី។ លើសពីនេះទៅទៀតបច្ចុប្បន្នរូបគេកំពុងប្រឈមនឹងការប្រកួតប្រជែងខ្ពស់ក្នុងការដណ្ដើមកៅអី១១នាក់ដំបូងផងដែរក្រោយការមកដល់របស់កីឡាករ Mauro Icardi។

  កីឡាករ Edinson Cavani
  កីឡាករ Edinson Cavani

កុងត្រារបស់ Cavnai ជាមួយនឹងក្រុមជើងឯកលីគកំពូលបារាំងនឹងផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ ខណៈការព្រមព្រៀងបន្តកុងត្រាថ្មីនៅមិនទាន់កើតឡើងនៅឡើយទេ។

យ៉ាងណាមិញ យោងតាមកាសែត El Chiringuito បានឲ្យដឹងថា ក្លិប Atletico Madrid ជាបេក្ខភាពដែលឈានមុខគេក្នុងការចុះកុងត្រាយក ​Cavani ក្រោយក្លិបយក្សអេស្ប៉ាញមួយនេះបានធ្វើការចរចារួចរាល់ជាមួយនឹងជម្រើសជាតិអ៊ុយរ៉ាហ្កាយ និងនាយកផ្នែកអភិវឌ្ឍន៍កីឡារបស់ក្លិប PSG លោក Leonardo។

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ប្រភពដដែលបានបន្ថែមទៀតថា Cavani មិនទាន់សម្រេចចិត្តចុះកុងត្រាជាមួយ At.Madrid នៅឡើយទេ ដោយរូបគេកំពុងពិចារណាទៅលើសំណើរបស់ក្រុម Arsenal, Manchester United និង​ Inter Milan។

ទោះជាយ៉ាងណាឆ្លើយតបទៅនឹងព័ត៌មានខាងលើ គ្រូបង្វឹកក្រុម PSG លោក Thomas Tuchel បាននិយាយថា៖

 លោក Thomas
 លោក Thomas

"ខ្ញុំជឿជាក់ថាគាត់ (Cavani) នឹងបន្តនៅជាមួយពួកយើង ហើយខ្ញុំមិនរំពឹងថានឹងមានអ្វីកើតឡើងនោះទេ។"

លោក Thomas Tuchel 

គួររម្លឹកផងដែរថា រយៈពេល៦ឆ្នាំកន្លះកន្លងមកជាមួយ PSG ខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បាល់បាន១៩៨គ្រាប់ ថែមទាំងរួមចំណែកជួយក្រុមលើកពានលីគកំពូលបារាំងបាន៥ដង៕

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T