Ploy Chermarn សាកស្នេហា ជាមួយកម្លោះបរទេសម្តង

//s5.kh1.co/c1/c17f762d01c52ced6847ef57fe1fe3e014e6e603.jpg
នារី

 ០៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Ploy Chermarn បង្ហាញស្នេហាជាមួយកម្លោះបរទេស

ជប៉ុន៖ អ្នកណាមិនស្គាល់ តារាសម្ដែងថៃដ៏ល្បី Ploy Chermarn Boonyasak ជាតារាសម្ដែងកាចឆ្នាស់ និងគួរឲ្យស្រឡាញ់ទៀតផង ដោយសារតែសមត្ថភាព និងរូបសម្រស់របស់នាង បានធ្វើឲ្យនាងមានភាពល្បីល្បាញ និងមានអ្នកគាំទ្រជាច្រើនផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះរឿងស្នេហារបស់ Ploy Chermarn វិញ គឺជារឿងដែលបានបាត់បង់ជាយូរមកហើយ៕ ប៉ុន្តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍ទៅលើស្នេហារបស់នាងម្តងទៀត។​ យោងតាម ការបង្ហោះរូបភាព ជាមួយកម្លោះបរទេសវ័យក្មេងម្នាក់ ដែលពេលនោះ ពួកគេបានទៅជិះស្គីជាមួយនឹងមិត្តភក្តិ រួមជាមួយនឹងឃ្លាដែលអមដោយរូបតំណាងបេះដូងនិងរូបខ្លាឃ្មុំ រួចសរសេរថា៖

បេះដូងរបស់ខ្ញុំ ត្រូវបានយកដោយបុរសម្នាក់នេះ

សម្ដីរបស់ Ploy

ហើយអ្វីដែលធ្វើឱ្យមើលទៅហាក់ដូចជាមានសង្ឃឹមជាងនេះ នោះគឺដោយសារតែមិត្តភក្តិរួមអាជីព បានចូលទៅមានមតិនិយាយលេងសើច រួមទាំងមានអ្នកគាំទ្រជាច្រើន ក៏បានចូលមកសម្ដែងក្ដីត្រេកអរចំពោះ Ploy Chermarn ផងដែរ៕

លើសពីនេះទៅទៀត ក៏មានមិត្តភក្តិស្រីរបស់ Ploy Chermarn ម្នាក់ឈ្មោះថា Lydia Sarunrat ក៏បានបង្ហោះរូបថតគូរបស់ Ploy Chermarn ជាមួយនឹងកម្លោះសង្ហារបស់នាង នៅលើបណ្តាញសង្គម Instagram ដោយនិយាយថា៖

 ខ្ញុំសប្បាយចិត្ត អ្នកក៏សប្បាយចិត្ត 

សម្ដីមិត្តភក្តិរបស់ Ploy

ហើយ Ploy Chermarn ក៏បាននិយាយក្នុងមតិយោបល់វិញថា មានស្នេហាម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn និងគូស្នហ៍
Ploy Chermarn និងគូស្នហ៍
Ploy Chermarn និងគូស្នហ៍
Ploy Chermarn និងគូស្នហ៍
Ploy Chermarn និងមិត្តភក្តិ
Ploy Chermarn និងមិត្តភក្តិ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T