មនុស្ស ២៤ នាក់ត្រូវបានគេចោទថានៅពីក្រោយរឿងភ្លើងឆេះព្រៃ

//s5.kh1.co/21/2173cd654152701a6a3c7fe11a99360e38789fbf.jpg
សង្គម

 ០៨-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

សារព័ត៌មាន CNN បាននិយាយថា ភ្លើងឆេះព្រៃនៅអូស្រ្តាលី​ គឺជាគ្រោះមហន្តរាយទូទាំងប្រទេសដែលបណ្តាលមកពីគ្រោះរាំងស្ងួត និងកំដៅឡើងខ្លាំង ប៉ុន្តែមានមនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប៉ូលីសនៅរដ្ឋ New South Wales​​ បានចោទប្រកាន់មនុស្សយ៉ាងតិច ២៤ នាក់ដែលទាក់ទងទៅនឹងបំណងធ្វើឲ្យភ្លើងឆេះព្រៃដោយចេតនា នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ របស់ប៉ូលីសនៅរដ្ឋនោះ។

https://s5.kh1.co/__image/w=650,h=366,q=100/31/31fbd86e67976ccf4bcfe95cde7845b89a704569.jpg

សេចក្តីថ្លែងការណ៍របស់ប៉ូលីសរដ្ឋ New South Wales បានចាត់វិធានការតាមផ្លូវច្បាប់លើមនុស្ស ១៨៣ នាក់ ដែលក្នុងនោះ ៤០ នាក់ជាអនីតិជន ចំពោះបទល្មើសដែលទាក់ទងនឹងអគ្គិភ័យចាប់ពីថ្ងៃទី ៨ ខែ វិច្ឆិកា។  ក្នុងចំណោមមនុស្ស ១៨៣ នាក់នោះ មាន ៥៣ នាក់ ដែលបានចោទប្រកាន់​ពីបទព្រហ្មទណ្ឌចំពោះការមិនគោរពតាមបំរាម និង៤៧ នាក់ត្រូវបានចោទប្រកាន់ពីបទចោលបារី។

ហើយយ៉ាងហោចណាស់មានមនុស្ស ២៤ នាក់បានស្លាប់នៅទូទាំងប្រទេស​ ក្នុងអណ្តាតភ្លើងឆេះនោះ។ ខណៈពេលដែលអគ្គិភ័យបានឆាបឆេះគ្រប់រដ្ឋទាំងអស់ក្នុងប្រទេសអូស្រ្តាលី ហើយរដ្ឋ New South Wales​ ទទួលរងការវាយប្រហារខ្លាំងបំផុត។

https://s5.kh1.co/__image/w=650,h=365,q=100/4d/4d8f7cb7fd44d5370d067e12197e4c5173a5984f.jpg

អគ្គិភ័យដែលបានឆេះពាសពេញប្រទេសអូស្រ្តាលីអស់រយៈពេលជាច្រើនខែ បានបំផ្លាញផ្ទះសម្បែង និងបំផ្លាញទីក្រុងជាច្រើន។ ហើយផ្ទៃដីជិត ១៨ លានហិចតាត្រូវបានដុតបំផ្លាញ ដែលភាគច្រើនជាតំបន់ព្រៃភ្នំ និងឧទ្យានជាតិដែលជាជម្រកសត្វព្រៃ​មានដើមកំណើតនៅក្នុងប្រទេសអូស្រ្តាលី។

នេះបើយោងតាមអ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យស៊ីដនីបាននិយាយថា សត្វជាង៤៨០ លានក្បាលត្រូវបានរងផលប៉ះពាល់ដោយអគ្គិភ័យនៅក្នុងតំបន់ New South Wales  ហើយសត្វរាប់លានក្បាលបានបាត់បង់ជីវិត។

https://s5.kh1.co/__image/w=650,h=486,q=100/eb/eb6a3dc2654dce8d828e9c579f634dc7f126c346.jpg

កាលពីថ្ងៃអាទិត្យ បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានបង្កឱ្យមានអគ្គិភ័យនៅលើភ្នំ Druitt។ ហើយមនុស្សបីនាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធករណីប្រើប្រាស់ចំហេះចំអិនអាហារមិនត្រូវតាមស្តង់ដា។  និងបុរសម្នាក់ទៀតត្រូវបានចោទប្រកាន់ បន្ទាប់ពីអាជ្ញាធរបានរកឃើញថាមានអគ្គិភ័យជាច្រើនបានឆាបឆេះទ្រព្យសម្បត្តិរបស់គាត់នៅក្នុងទីក្រុងមួយផ្សេងទៀត។

គួររំឭកថា កាលពីខែវិច្ឆិកា សេវាកម្មពន្លត់អគ្គីភ័យតាមជនបទនៃរដ្ឋ New South Wales បានចាប់ខ្លួនសមាជិក​ស្ម័គ្រចិត្តអាយុ ១៩ ឆ្នាំម្នាក់ពីបទសង្ស័យអំពីការដុតផ្ទះ ដោយចោទប្រកាន់លើបុរសនោះចំនួន ៧ ករណីនៃការដុតដោយចេតនា ក្នុងរយៈពេលប្រាំមួយសប្តាហ៍៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T