Griezmann ចង់បានកំពូលខ្សែប្រយុទ្ធរបស់ PSG ម្នាក់នេះមកចាប់ដៃគូនៅ Barcelona

//s5.kh1.co/6d/6d4893842f44cd7731bfc6f5f1239e90a734767f.jpg
កីទ្បា

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Greizmann ចង់ឲ្យ Neymar មកលេងនៅ Barcelona

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Greizmann ត្រូវបានគេដឹងថាចង់ឲ្យ Barcelona នាំយកខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Neymar ត្រឡប់មកវិញនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann

ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះបានផ្លាស់ពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ទៅចូលរួមជាមួយ PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ១៩៨លានផោន ប៉ុន្តែគេក៏មានព័ត៌មានលេចឭយ៉ាងច្រើនមកថា Neymar មានភាគរយខ្ពស់អាចនឹងត្រឡប់មកលេងនៅកីឡដ្ឋាន Camp Nou វិញកាលពីទីផ្សារកន្លងទៅ។  យ៉ាងណាមិញ ការផ្ទេរ Neymar ត្រឡប់មកវិញមិនអាចកើតឡើងបាននោះទេ ដោយ Barcelona មិនហ៊ានចំណាយប្រាក់ ២០០លានផោនដែលជាតម្លៃ PSG ចង់បាន។

កីឡាករ Neymar
កីឡាករ Neymar

យោងតាមកាសែត The Mirror ខ្សែប្រយុទ្ធ Griezmann បានឯកភាពយ៉ាងពេញទំហឹងទៅលើការនាំយកខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Neymar មកលេងនៅ Barcelona វិញ។ ជាមួយគ្នានេះ Lionel Messi ក៏ត្រូវបានគេដឹងថាបានជំរុញឲ្យ Barcelona ចរចានាំយកដៃគូចាស់របស់គេ Neymar ត្រឡប់មកវិញជាថ្មីផងដែរ។

គួរបញ្ជាក់ឡើងវិញដែរថា Barcelona បានចំណាយប្រាក់ដល់ទៅ ១០៨លានផោនដើម្បីទិញយកជម្រើសជាតិបារាំង Greizmann កាលពីទីផ្សាររដូវក្ដៅកន្លងទៅ ដែលនេះជាហេតុផលមួយធ្វើឲ្យក្លិបអ្នកមានបុណ្យមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញយក Neymar នៅពេលនោះ ប៉ុន្តែគេជឿថា Barcelona នឹងដាក់សំណើជាថ្មីទៅកាន់ PSG ដើម្បីនាំយកអតីតម្ចាស់អាវលេខ១១របស់ខ្លួននៅក្នុងរដូវកាលនេះ៕

កីឡាករ Neymar
កីឡាករ Neymar

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T