CDC អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៥ វិនិយោគលើវិស័យកាត់ដេរ ដែលមានទឹកប្រាក់ ជាង១៧លានដុលា្លរ

//s5.kh1.co/f6/f6c853876fe81b9209b6da90fdb232a4af5e4db9.jpg
Khmerhome

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=517,h=517,q=100/f6/f6c853876fe81b9209b6da90fdb232a4af5e4db9.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ៥ វិនិយោគលើវិស័យកាត់ដេរ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧,២លានដុល្លារអាមេរិក ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ​និងកំពង់ចាម។

ក្រុមហ៊ុនទាំង ៥ ដែលទទួលបាន សិទ្ធិវិនិយោគមានដូចជា ទី១ក្រុមហ៊ុន SUN AWESOME GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ មានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៦១០នាក់។

ទី២ក្រុមហ៊ុន FAMOUS LEATHERWARE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៣១៤នាក់។

ទី៣ក្រុមហ៊ុន XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ២៣២នាក់។

ទី៤ក្រុមហ៊ុន KIMBAO BAG INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៣៣៤នាក់៕

https://s5.kh1.co/__image/w=650,h=855,q=100/35/35cbf219c2ae1d7bca3edfbfb2990de5c7d9a659.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T