បើមើលភ្លែត ប្រាកដមើលមិនដឹងថា រ៉ូបដែលរំដួល លិចទឹក ស្លៀក ជាផ្កាស្មៅ ( មានវីដេអូ...)

//s5.kh1.co/44/44f833719145409fb7715e6c880cf8736fbf75f0.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សូម្បីតេផ្កាស្មៅក៏ រំដួល លិចទឹកអាចច្នៃជារ៉ូបមួយស្រស់ស្អាតបានដែរ

ភ្នំពេញ៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ ​វិស័យច្នៃម៉ូតនៅកម្ពុជាមានសន្ទុះកើនឡើងកាន់តែខ្លាំង ដោយមានអ្នកច្នៃម៉ូតកាន់តែច្រើនជាងមុន។ ជាពិសេសមានក្មេងៗជំនាន់ក្រោយក៏បានចាប់យកនៅជំនាញ ច្នៃម៉ូតដើម្បីមកសិក្សា ដែលអ្នកខ្លះក៏បានរៀននៅក្នុងស្រុក ឯអ្នកខ្លះទៀតក៏បានរៀនចប់មកពីបរទេសផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែបានឮឈ្មោះ រំដួល លិចទឹក ក៏គ្រប់គ្នាបានដឹងហើយថា គាត់ជាអ្នកណា ហើយគាត់ធ្វើអ្វី ។ រំដួល លិចទឹក ដែលគាត់មានឈ្មោះពិតថា ម៉េង ចាន់វ៉ាន់ដា ដែលគាត់ជាមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ជាពិសេសនោះគឺច្នៃរបស់របរដែលប្លែកៗ ដូចជា មានបន្លែ ផ្កា ផ្លែឈើ និងមានអ្វីច្រើនជាងនេះទៅទៀត ដែលលោកមានគំនិតក្នុងការកែច្នៃឲ្យទៅជាសម្លៀកបំពាក់មួយឈុតបាន។

រំដួល លិចទឹក មិនបានចូលរៀននៅឯសាលា ដូចជាអ្នកច្នៃម៉ូតដទៃឡើយ ដោយលោកមានការស្រលាញ់ និងមានគំនិតច្នៃប្រឌិតខ្ពស់ផងនោះ ទើបលោកមានចិត្តក្នុងការដើរលើវិស័យច្នៃម៉ូតមួយនេះឡើង ។ បើងាកមកមើលរ៉ូប និងឈុតដែលគាត់បានច្នៃ ច្បាស់ជាកោតសរសើរនូវស្នាដៃរបស់លោក ដែលថ្មីៗនេះ លោកបានយកផ្កាស្មៅ មកច្នៃជារ៉ូប ដែលមើលទៅប្លែកភ្នែក ហើយមានភាពស្រស់ស្អាតខ្លាំង មិនចាញ់ឈុតដែលច្នៃមកពីសាច់ក្រណាត់ឡើយ ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T