រកឃើញសំបុកផ្កាយក្មេងៗយ៉ាងធំនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ

//s5.kh1.co/5a/5aed44b3104d10ada38738c58bb4ce8e9d5dae0e.jpg
បច្ចេកវិទ្យា

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ក្រុមតារាវិទូបានរកឃើញសម្ព័ន្ធតារាដ៏ធំមួយនៅក្នុងកាឡាក់ស៊ីរបស់យើងដែលបង្កើតឡើងដោយបណ្ដុំកូនផ្កាយដែលជាទីកន្លែងមានផ្ទុកតារាកកើតថ្មីៗជាច្រើន។ បណ្ដុំឧស្ម័នធូលីដ៏វែងនិងស្ដើងទាំងនោះមានប្រវែង៩,០០០ឆ្នាំពន្លឺនិងមានទទឹង៤០០ឆ្នាំពន្លឺ ហើយវាមានចម្ងាយប្រហែល៥០០ឆ្នាំពន្លឺពីព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តំបន់ផ្កាយកកើតថ្មីដែលមានរូបរាងជាបណ្ដុំឧស្ម័នធូលីវែងនិងស្ដើង
តំបន់ផ្កាយកកើតថ្មីដែលមានរូបរាងជាបណ្ដុំឧស្ម័នធូលីវែងនិងស្ដើង

របកគំហើញថ្មីនេះដែលចុះផ្សាយនិងរៀបរាប់នៅក្នុងទិនានុប្បវត្តិដែលមានចំណងជើងថា Nature បានមកពីការប្រឹងប្រែងធ្វើការរបស់អ្នកស្រាវជ្រាវ ហើយកិច្ចការទាំងនេះអាចនឹងជួយដល់ការរៀបចំផែនទីថ្មីនៃកាឡាក់ស៊ីមីលគីវ៉េ។ ក្រុមអ្នកវិភាគអន្តរជាតិបានប្រើប្រាស់ទិន្នន័យដែលបានមកពីកែវយឹតអវកាសអឺរ៉ុប Gaia ដែលត្រូវបានគេបង្ហោះតាំងពីឆ្នាំ២០១៣។ Gaia ត្រូវបានគេបង្កើតឡើងក្នុងគោលបំណងសម្រាប់វាស់វែងទីតាំង ចម្ងាយ និងចលនារបស់ផ្កាយនៅក្នុងកាឡាក់ស៊ីរបស់យើង។

កាឡាក់ស៊ីមីលគីវ៉េ
កាឡាក់ស៊ីមីលគីវ៉េ

សមាជិកក្នុងក្រុមអ្នកវិភាគបានប្រើប្រាស់ទិន្នន័យដែលបានពីទីភ្នាក់ងារអវកាសអឺរ៉ុបជាមួយការស្ទាបស្ទង់ដទៃទៀតដើម្បីបង្កើតផែនទី 3D នៃរូបធាតុរបស់តារាក្នុងកាឡាក់ស៊ីមីលគីវ៉េ។ លទ្ធផលថ្មីៗបានកែតម្រូវនូវទស្សនៈមុននៃតំបន់នេះនៅក្នុងកាឡាក់ស៊ីរបស់យើង។ តំបន់បង្កើតផ្កាយជាច្រើនដែលត្រូវបានគេរកឃើញដោយរលក Radcliffe ដោយកាលពីមុនត្រូវបានគេជឿថាវាជាផ្នែកសម្ព័ន្ធមួយនៃក្រវ៉ាត់ Gould ដែលមានទទឹងរហូតដល់៣,០០០ឆ្នាំពន្លឺ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T