ក្ដៅៗ! Inter Milan កំពុងពិភាក្សាជាមួយនឹង Man UTD ជុំវិញការចរចាយកកីឡាករជួរមុខ១រូប

//s5.kh1.co/fd/fd3e0db02c523953a501b6d9f85ec24dbbf7b5ac.jpg
កីទ្បា

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Inter ចង់បាន Ahsley Young

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Skysports បានឲ្យដឹងថា ក្លិបយក្សអ៊ីតាលី Inter Milan កំពុងពិភាក្សាជាមួយនឹងក្រុមបិសាចក្រហម Manchester United ជុំវិញការចរចាចុះកុងត្រាយកខ្សែការពារស្លាបចាស់វស្សាកីឡាករ Ashley Young

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពខាងលើបានបន្ថែមថា ខាង Inter គ្រោងនឹងផ្ដល់កុងត្រារយៈពេល១៨ខែដល់ Young ខណៈកាសែត The Guardian អះអាងថា ខ្សែការពារស្លាបវ័យ៣៤ឆ្នាំរូបនេះ ត្រៀមខ្លួនរួចរាល់ក្នុងការទទួលសំណើ។

  កីឡាករ Ashley Young
  កីឡាករ Ashley Young

ក្លិបទាំងពីរនេះ ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងល្អជាមួយគ្នា ជាក់ស្ដែងកាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ក្រុមបិសាចក្រហមបានអនុញ្ញាតឲ្យកីឡាករឆ្នើម២រូបទៅចូលរួមជាមួយ Inter Milan រួមមានខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Romelu Lukaku (លក់ដាច់) និង ខ្សែបម្រើសញ្ជាតិឈីលី Alexis Sanches (លក្ខខណ្ឌខ្ចីជើងរយៈពេលពេញ១រដូវកាល)។

ហើយខណៈពេលនេះ United កំពុងត្រៀមអនុញ្ញាតឲ្យ Ashley Youg ទៅចូលរួមជាមួយ Inter ១រូបទៀតផងដែរ ដោយតាមរបាយការណ៍របស់កាសែត​ ESPN បានឲ្យដឹងថាក្លិបបិសាចក្រហមមិនទាន់ផ្ដល់កុងត្រាថ្មីដល់អតីតជម្រើសជាតិអង់គ្លេសវ័យ៣៤ឆ្នាំនៅឡើយទេ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់រូបគេនឹងផុតកំណត់នាបញ្ចប់រដូវកាលនេះ។

កីឡាករ Ashley Young
កីឡាករ Ashley Young

ដូច្នេះមានន័យថា Young មានសេរីភាពគ្រប់គ្រាន់ក្នុងការចរចា ឬធ្វើកុងត្រាទុកជាមុនជាមួយក្លិបក្រៅស្រុកបាន ចាប់ពីខែមករានេះតទៅ។

គួររម្លឹកផងដែរថា Young បានចូលរួមជាមួយនឹង Man UTD តាំងពីឆ្នាំ២០១១ ដោយបង្ហាញខ្លួនបានលើស២៥០ប្រកួត ធ្លាប់រួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនរួមមាន ពាន Premier League ១ដង ពាន League Cup ១ដង ពាន FA Cup ១ដង និងពាន Europa League ១ដង៕

ប្រភពbleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T