យោងទៅតាមប្រភពព័ត៌មាន ដឺសាន់ របស់ ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសម្នាក់ មានឈ្មោះ អាយុ ៥៦ឆ្នាំ បានធ្វើដំណើរជាមួយកូនស្រីឈ្មោះ Devyani Patel ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ បន្ទាប់ពីទៅ ទស្សនាការប្រកួតបាល់ទាល់ អង់គ្លេស រួចមក ប៉ុន្តែនៅតាមផ្លូវ បែរជាត្រូវក្រុមជនពាល វាយធ្វើបាបរហូតសន្លប់ទៅវិញ។

បុរសជនជាតិឥណ្ឌារូបនេះ ជាបុគ្គលិកធនាគារម្នាក់ ត្រូវបានទទួលរងការវាយប្រហារ ចំនួន ១៨ កំដាប់ដៃ រហូតបាត់បង់ស្មារតី ដោយក្រុមយុវជនស្ទាវមួយក្រុម នៅតាមផ្លូវត្រឡប់មកផ្ទះវិញ ក្រោយពីគាត់បាននិយាយគួរសមទៅពួកគេ អោយរក្សាឥរិយាបថអោយបានត្រឹមត្រូវ នៅពេលដែលគាត់បានលឺពួកគេនិយាយខ្លាំងៗ នៅតាមផ្លូវ នូវពាក្យសំដី មិនសមរម្យមួយចំនួន។

យ៉ាងណាមិញ កូនស្រីរបស់គាត់ មានការហួសចិត្តជាខ្លាំង នៅពេលដែលនាងបានស្រែកហៅ អោយមានការជួយអន្តរាគមន៍ ពីសំណាក់មនុស្សដើរតាមផ្លូវ ដទៃទៀត ជាច្រើន តែបែរជាគ្មាន នរណារវីរវល់ និង ជួយដល់ឪពុករបស់នាងឡើយ ហើយបែរជាទុកអោយនាង ម្នាក់ឯង ប្រឈមមុខជាមួយក្រុមមនុស្សពាលទាំងនោះ ទៅវិញ។ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]