Angela Baby បានតម្លៃខ្លួនខ្ពស់ តាំងពី......!

//s5.kh1.co/d2/d259077e7f129eb3baa50ae8ce1ad81a4baf7d55.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្រស់ស្អាតហើយមានទេពកោសល្យទៀត មិនចម្លែកទេដែល baby ទទួលបានតម្លៃខ្លួនខ្ពស់តាំងពីក្មេងមកបែបនេះ។

ចិន៖ បច្ចុប្បន្ននេះ តារាស្រី Angela Baby ត្រូវបានគេស្គាល់ថាជា កំពូលតារាសម្តែងស្រីលេចធ្លោមួយរូបប្រចាំប្រទេសចិន​ ដោយទាំងសម្រស់ និងទេពកោសល្យរបស់នាង ធ្វើឲ្យនាងទទួលបានតម្លៃខ្ពស់ផ្សាយពាណិជ្ជកម្ម ថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ និងជាពិសេសនាងថែមទាំងមានស្វាមី ជាកំពូលតារាសម្តែងប្រុសល្បីឈ្មោះលោក Huang Xiaoming ថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា ទម្រាំតែនាងឡើងមកដល់ចំណុចនេះ Angela Baby ក៏ត្រូវតស៊ូជំនះរាល់ឧបសគ្គពិបាកៗ មិនតិចនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  តារាស្រី Angela Baby 
  តារាស្រី Angela Baby 

យ៉ាងណាមិញ កាលពីថ្មីៗនេះ កំពូលតារាស្រី Angela Baby បានចូលរួមនៅក្នុងកម្មវិធីកម្សាន្តមួយ ហើយនាងក៏បាននិយាយបង្ហើបប្រាប់ ពីការងារដំបូងរបស់នាង កាលពីនាងរស់នៅឯហុងកុងផងដែរ។ ដោយក្នុងនោះ នាងបានលើកឡើងថា តាំងពីអាយុ១៥ឆ្នាំមក នាងមានសេដ្ឋកិច្ចឯករាជ្យទាំងស្រុង ពោលគឺនាងរកលុយចាយខ្លួនឯងបានយ៉ាងស្រួល ដោយមិនពឹងផ្អែកលើគ្រួសារឡើយ។

ជាការពិតណាស់ ដោយសារតែមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ធ្វើឲ្យនាងបានក្លាយជាតារាម៉ូដែល ដែលអាចរកប្រាក់ចំណូលបានពីការថតម៉ូតម្តងៗ ចំនួន ៧៧ដុល្លារ ដោយកាលពីជំនាន់នោះ តម្លៃន៉គឺបានថ្លៃណាស់។

  តារាស្រី Angela Baby 
  តារាស្រី Angela Baby 

នាងបានបន្តទៀតថា នាងបានមករស់នៅឯទីក្រុងហុងកុង នៅអាយុ១៣ឆ្នាំ ហើយភ្លាមៗនោះ Baby ក៏ត្រូវបានគេអញ្ជើញទៅធ្វើជា តារាម៉ូដែល និងជាពិធីករនៅក្នុងកម្មវិធីមួយ ដែលផ្តល់តម្លៃខ្ពស់ឲ្យនាងចំនួន ៥៧៥ដុល្លារ ឯណោះ។ ក្រោយពីឮបែបនេះ ក៏បានធ្វើឲ្យភ្ញៀវកិត្តិយសក៏ដូចជាពិធីករទាំងអស់ នាំគ្នាភ្ញាក់ផ្អើល និងកោតសរសើរចំពោះ Babyយ៉ាងខ្លាំង ដែលនាងអាចធ្វើវាបាន ទាំងដែលតារាប្រុសល្បីឈ្មោះ Wu Yifei (Kris Wu)ទម្លាយថាកាលនៅរៀននៅឯកាណាដា លោកធ្វើការងារក្រៅម៉ោង បានតម្លៃត្រឹមតែ ៦ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ោង។

  តារាស្រី Angela Baby  និង Kris Wu
  តារាស្រី Angela Baby  និង Kris Wu

ដោយឡែក គួរឲ្យដឹងផងដែរដា មុនពេលល្បីឈ្មោះ Angela Baby ធ្លាប់មានអតីតកាលជាក្មេងដ៏សែនឯកាម្នាក់ ដោយឪពុកម្តាយរបស់នាង តែងតែរវល់ធ្វើការរកលុយ ដែលតម្រូវឲ្យនាងត្រូវរស់នៅជាមួយនឹងលោកយាយ តាំងពីក្មេងនៅឯសៀងហៃ រហូតដល់អាយុ១៣ឆ្នាំ នាងក៏បានរើមកនៅឯហុងកុង ដើម្បីអភិវឌ្ឍន៍ខ្លួនឯង៕

  តារាស្រី Angela Baby  កាលនៅកុមារ
  តារាស្រី Angela Baby  កាលនៅកុមារ
  តារាស្រី Angela Baby 
  តារាស្រី Angela Baby 
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
  តារាស្រី Angela Baby កាលនៅវ័យជំទង់
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T