ឃើញដើរថតវីដេអូទេ តែមានអី ហេង វិសាល លេងទិញឡានស៊េរី២០២០ ហើយSuprise ខ្សែក.ម៉ាក់ ជាង៦ពាន់ដុល្លារ (មានវីដេអូ)

//s5.kh1.co/6a/6a5590b733223cfc9774dff46627e329b9f553b8.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហេង វិសាល បានទិញឡានថ្មីស៊េរី ២០២០ ហើយទិញខ្សែកពេជ្រជូនម៉ាក់លោក

ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់ ប៊ូយឡូយៗ បុរសសង្ហា ហេង វិសាល លោកគឺជាតារា Youtube ម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងក្នុង ប្រទេសកម្ពុជា។ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញថាមាន អ្នកចូលចិត្តធ្វើ Vlogger​ ច្រើន មិនថាបរទេសនោះទេ ដែលនិយមបង្ហោះវីដេអូតាម Youtube​ កម្ពុជាក៏មាន Vlogger​ច្រើនមិនចាញ់បរទេសឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ យើងបានស្គាល់ហើយ ពីកម្លោះសង្ហា ហេង វិសាល ដែលអ្នកណាក៏ដឹងថាលោកជាមនុស្សម្នាក់ដែលពូកែនិយាយ សម្ដីផ្អែម អាចទាក់ទាញចិត្តនារីៗបាន ។ ដោយលោកមានទេពកោសល្យ និងភាពឆ្លាតវ័យក្នុងការនិយាយស្ដី ទើបវីដេអូរបស់លោកតែងតែមានការគាំទ្រ និងមានអ្នកចូលមើល មិនតិចពាន់ដង។ ថ្មីនេះ យើងក៏បានឃើញលោកមានការសម្ដែងនៅក្នុង MV​បទចម្រៀងផងដែរ ។

យើងដឺងហើយថាមួយរយៈនេះ ហេង វិសាល ហាក់ជាមានប្រជាប្រិយភាពខ្លាំង និងមានការងារមកជាបណ្ដើរៗ តែចូលឆ្នាំថ្មីមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែលោកបានបង្ហោះ នូវវីដេអូមួយនៅក្នុងគណនីផ្ទាល់ខ្លួន ដែលធ្វើការ Surprise ដល់ម៉ាក់របស់លោកដោយបានទិញនូវខ្សែពេជ្រដែលមានតម្លៃ ៦,៦០០ដុល្លារ មិនតែប៉ុណ្ណោះលោកបានទិញឡានស៊េរីថ្មីឆ្នាំ ២០២០មួយគ្រឿងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T