Thisa និង Panjan Prama ចប់គ្នាយ៉ាងល្អ ដោយមិនមានជនទី៣

//s5.kh1.co/95/95fce5cf63c530d98e78f16b60441dd07d04b362.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Thisa Varitthisa បកស្រាយពីទំនាក់ទំនងជាមួយនឹង Panjan Prama

ថៃ៖ តារាសម្ដែងថៃ នាង Thisa Varitthisa និង លោក Panjan Prama គឺជាដៃគូមួយ ដែលអ្នកគាំទ្រជាច្រើនកំពុងតែមានសង្ឃឹមទៅលើស្ថានភាពទំនាក់ទំនងរវាងអ្នកទាំងពីរ បន្ទាប់ពី ខាងប្រុស បានប្រកាសការចែចង់ យកចិត្តទុកដាក់ ព្យាយាមក្នុងការដាក់ពិន្ទុ រហូតទាល់តែទំនាក់ទំនងរបស់អ្នកទាំងពីរបានរីកចម្រើនជាលំដាប់ ប៉ុន្តែយូរៗទៅ ពួកគេទាំងពីរ ហាក់ឃ្លាតឆ្ងាយពីគ្នា រហូតដល់មានការសង្ស័យថាពួកគេពិតជាបែកបាក់គ្នាមែនដែរឬទេ។ កាលពីមុនខាងប្រុសក៏បានប្រាប់ថា មិនបាននិយាយគ្នាមួយរយៈពេលហើយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក៏មានបទសម្ភាសន៍ជាមួយនឹង Thisa Varitthisa ដែលបាននិយាយពីទំនាក់ទំនងជាមួយនឹង លោក Panjan Prama​ ផងដែរ។ នាងបានប្រាប់ថា៖

 តាមហ្នឹងហើយ ​វាជាពេលវេលាដែលពួកយើងបានយល់ព្រម ដូចដែលគាត់បាននិយាយ ហើយបានឃើញថាការសម្ភាសន៍របស់គាត់ ពិតជាមិនមានបញ្ហាអ្វីកើតឡើង ឬមានរឿងរ៉ាវជាមួយគ្នានោះទេ ពួកយើងបានសម្រួលគ្នាហើយ ហើយយើងក៏បានជ្រើសរើសផ្លូវរៀងៗខ្លួន ខ្ញុំមិនចង់ឲ្យអ្នកគ្រប់គ្នាគិតទៅដោយខ្លួនឯងថា ពួកយើងមានរឿងអ្វីកើតឡើងនោះទេ អាចនិយាយបានថា ពួកយើងទាំងពីរបានយល់ពីគ្នាទៅវិញទៅមកហើយ ។

សម្ដីរបស់ Thisa Varittisa

         ទោះជាយ៉ាងណា នៅពេលដែលសួរថា តើនរណាជាអ្នកចាប់ផ្តើមរឿងនេះមុន ?  Thisa Varitthisa បានឆ្លើយតបថា នាងសុំមិននិយាយពីរឿងនេះ សូមឱ្យវាជារឿងរបស់ពួកគេទាំងពីរនាក់ប៉ុណ្ណោះ ប៉ុន្តែអ្វីៗគ្រប់យ៉ាងរបស់អ្នកទាំងពីរបានបញ្ចប់យ៉ាងល្អ មិនមានរឿងរបស់អ្នកទីបីអ្វីនោះទេ សម្រាប់ទំនាក់ទំនងកន្លងមក គឺជារឿងដ៏ល្អមួយ៕

សូមទស្សនារូបភាពខាងក្រោម៖

Thisa Varitthisa
Thisa Varitthisa
Panjan Prama
Panjan Prama
Thisa Varitthisa
Thisa Varitthisa
Panjan Prama
Panjan Prama
Thisa Varitthisa
Thisa Varitthisa
Panjan Prama
Panjan Prama
Thisa Varitthisa
Thisa Varitthisa
Panjan Prama
Panjan Prama
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T