តម្លៃប្រេងនៅអាមេរិកឡើងខ្ពស់បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅអ៊ីរ៉ាក់

//s5.kh1.co/b1/b15b13ec53df7c9e526ce11f8a7d75e4c0f307a5.jpg
សង្គម

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ តម្លៃប្រេងបានកើនឡើងខ្ពស់យ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ​ បន្ទាប់ពីមន្ទីរបច្ចកោណអាមេរិកបាននិយាយថាអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ដើម្បីប្រឆាំងនឹងមូលដ្ឋានអាមេរិកនៅអ៊ីរ៉ាក់។ អ៊ីរ៉ង់ទំនងជាសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់កាលពីសប្ដាហ៍មុន ហើយបញ្ហាមួយនេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តម្លៃប្រេងនៅអាមេរិកបានកើនឡើងខ្ពស់យ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ
តម្លៃប្រេងនៅអាមេរិកបានកើនឡើងខ្ពស់យ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ

ប្រេងឆៅនៅអាមេរិកបានកើនឡើងជាង៤%ដល់ជាង៦៥ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីមន្ត្រីអាមេរិកបាននិយាយថាអ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនជាងមួយគ្រាប់ដែលតម្រង់គោលដៅយ៉ាងហោចណាស់មូលដ្ឋានចំនួន២ដែលមានផ្ទុកបុគ្គលិកយោធាអាមេរិក។​ អ្វីដែលគួរឲ្យកត់សម្គាល់ការវាយប្រហារនេះបានអះអាងដោយអ៊ីរ៉ង់ខ្លួនឯងផ្ទាល់តែម្ដង មិនមែនក្រុមតំណាងឲ្យប្រទេសដទៃនោះឡើយ ហើយមន្ទីរបច្ចកោណបាននិយាយថាអ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលផ្លោងពីខាងក្នុងប្រទេសអ៊ីរ៉ាក់ដែលបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់។ ប្រេងឆៅដែលមានតម្លៃ៦២.៧០ដុល្លារក្នុងមួយបារ៉ែលក្នុងអំឡុងពេលជួញដូរធម្មតាកាលពីថ្ងៃអង្គារបានកើនឡើងដល់៦៥.៤៨ដុល្លារក្នុងមួយធុង។

ប្រេងឆៅនៅអាមេរិកបានកើនឡើងជាង៤%
ប្រេងឆៅនៅអាមេរិកបានកើនឡើងជាង៤%

វិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសញ្ញាណាមួយនៃការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងនៅមជ្ឈឹមបូព៌ា។ តម្លៃប្រេងឆៅបានថយកាលពីដើមសប្ដាហ៍នេះ ដោយសង្ឃឹមថាការផ្គត់ផ្គង់ថាមពលនឹងមិនរងផលប៉ះពាល់ពីភាពតានតឹងនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T